Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

អ្នកឧកញ៉ា លី សេងឃាង សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និង លោកជំទាវ ប្រកាសឧបត្ថម្ភថវិកា ២០,០០០ដុល្លារ (២ម៉ឺនដុល្លារ) តាមរយៈសមាគមឧកញ៉ាកម្ពុជា ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ


អ្នកឧកញ៉ា លី សេងឃាង សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និង លោកជំទាវ ប្រកាសឧបត្ថម្ភថវិកា ២០,០០០ដុល្លារ (២ម៉ឺនដុល្លារ) តាមរយៈសមាគមឧកញ៉ាកម្ពុជា ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ

តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា, អ្នកឧកញ៉ា លី សេងឃាង សមាជិកក្រុមប្រឹក្សា ភិបាល នៃសមាគមឧកញ៉ាកម្ពុជា បានប្រកាសឧបត្ថម្ភថវិកា ២០,០០០ដុល្លារ (២មុឺនដុល្លារ) តាមរយៈសមាគមឧកញ៉ា កម្ពុជា ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយ ព្រំដែនកម្ពុជា-ថៃ។

ការចូលរួមឧបត្ថម្ភថវិការបស់ អ្នកឧកញ៉ា និងលោកជំទាវ គឺជា ការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាច ក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បី ការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការ ស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាឆ្លង់មួយនៃ ខឿនការពារជាតិរបស់កម្ពុជា។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុ សក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់ យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕


ប្រភព: ក្រសួងព័ត៌មាន

ពីមុន / Previous បន្ទាប់ / Next