Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ចូលរួមរំលែកទុក្ខផង! នាយធុងទទួលមរណភាព ក្នុងអាយុ៣១ឆ្នាំ



ចូលរួមរំលែកទុក្ខផង! នាយធុងទទួលមរណភាព ក្នុងអាយុ៣១ឆ្នាំ

ភ្នំពេញ៖ លោក ម៉ាត់ ចាន់ថន ដែលមានឈ្មោះក្នុងសិល្បៈថា នាយធុង បានទទួលមរណភាព នៅមន្ទីរពេទ្យ ក្នុងអាយុ៣១ឆ្នាំ ដោយសារបញ្ហាសួត និងកង្វះអុកស៊ីសែនក្នុងខ្លួន។

កំពុងអង្គុយក្បែរសពបងប្រុស នៅលើឡានពេទ្យ ដែលដឹកសពសំដៅទៅវត្ត កញ្ញា ម៉ាត់ ស្រីពៅ ត្រូវជាប្អូនពៅក្នុងគ្រួសារ បានឆ្លៀតបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា នាយធុងពុំមានជំងឺរ៉ាំរ៉ៃឡើយ។ ត្រឹមរយៈពេល៥ថ្ងៃបុណ្ណោះ នៃអាការៈជំងឺ ធ្វើឱ្យនាយធុង មិនអាចទ្រាំទ្របានតទៅទៀត។
 
ស្រីពៅ ពន្យល់បន្ថែម គាត់មានបញ្ហាសួត ហើយគាត់ខ្វះអុកស៊ីសែនក្នុងខ្លួន។ មុនមកពេទ្យ គាត់មានបញ្ហាស្ទះក្នុងបន្ទប់ទឹក គឺគាត់នៅក្នុងបន្ទប់ទឹកយូរម៉ោង ក្ដៅផង ហប់ផង ធ្វើឱ្យគាត់ពិបាកដកដង្ហើម។ ស្អែកព្រឹកយើងបញ្ជូនគាត់មកពេទ្យ។ គាត់សម្រាកនៅពេទ្យ ទើបតែប្រហែល៥យប់នេះទេ។ គាត់ទៅលឿនពេកបង។
 
បើតាមកញ្ញា ម៉ាត់ ស្រីពៅ នាយធុង ធ្លាប់បានទៅពិនិត្យសុខភាព កាលពីពេលកន្លងទៅដែរ ប៉ុន្តែរកមិនឃើញមានជំងឺ ខាងលើពីមុនមកឡើយ។ 
 
សពនឹងត្រូវធ្វើពិធីបូជា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅវត្តសន្សំកុសល ម៉ោង៥ល្ងាច។ ដំណឹងនេះ កញ្ញា ស្រីពៅ ទុកជាការអញ្ជើញញាតិមិត្តជិតឆ្ងាយ និងអ្នកធ្លាប់បានស្គាល់ នាយធុងផងដែរ។ 
 
លោក ម៉ាត់ ចាន់ថន ហៅ នាយធុង ជាកូនទី៤ក្នុងចំណោមបងប្អូន៥នាក់។ លោកបានចូលសិល្បៈ ប្រមាណ១០ឆ្នាំមកហើយ។ កាលពីឆ្នាំមុន ឪពុករបស់លោក ក៏បានទទួលមរណភាពដែរ។

ខ្ញុំសូមចូលរួមសោកស្ដាយនិងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារនៃសពតារាកំប្លែងនាយធុងផង៕





ពីមុន / Previous បន្ទាប់ / Next