Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

សារលិខិតថ្លែងអំណរគុណ! និងដឹងគុណបំផុតជូនចំពោះ 𝐌𝐚𝐤 𝐓𝐡𝐨𝐦 (𝐒𝐨𝐮-𝐌𝐨𝐮𝐧𝐭𝐡𝐚 𝐎𝐥𝐛𝐫𝐢𝐜𝐡) - ទិវាអ្នកម្តាយ



សារលិខិតថ្លែងអំណរគុណ! និងដឹងគុណបំផុតជូនចំពោះ 𝐌𝐚𝐤 𝐓𝐡𝐨𝐦 (𝐒𝐨𝐮-𝐌𝐨𝐮𝐧𝐭𝐡𝐚 𝐎𝐥𝐛𝐫𝐢𝐜𝐡)ទិវាអ្នកម្តាយ

ចូរគោរពមាតា‌បិតារបស់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺន‌យូរ នៅលើដីដែលព្រះ‌អម្ចាស់ជាព្រះនៃអ្នក ប្រទានដល់អ្នក។ ( និក្ខមនំ ២០:១២ )

កុមា‌រាកុមា‌រីអើយ ចូរស្ដាប់បង្គាប់មាតា‌បិតា ដោយយល់ដល់ព្រះ‌អម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។ ចូរគោរពមាតា‌បិតា (នេះជាបទ‌បញ្ជាទីមួយដែលមានទាំងព្រះ‌បន្ទូលសន្យាជាប់មកជាមួយផង) ដើម្បីឲ្យបានសេចក្ដីសុខ និងមានអាយុវែងនៅលើផែនដីនេះ។ (  អេភេសូ ៦:១-៣ )

កុមា‌រា‌កុមា‌រីអើយ ចូរស្ដាប់បង្គាប់មាតា‌បិតាក្នុងគ្រប់កិច្ចការទាំងអស់ ធ្វើដូច្នេះ ទើបគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។ (  កូឡូស ៣:២០ )

ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា: ចូរគោរពមាតា‌បិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតា‌បិតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត។ (  ម៉ាថាយ ១៥:៤ )

សូមគោរពជូនដល់ 𝐌𝐚𝐤 𝐓𝐡𝐨𝐦 (𝐒𝐨𝐮-𝐌𝐨𝐮𝐧𝐭𝐡𝐚 𝐎𝐥𝐛𝐫𝐢𝐜𝐡) នាយកប្រតិបត្តិ និងជាស្ថាបនិក នៃ 𝐅𝐂𝟎𝐏 (𝐅𝐨𝐮𝐫𝐬𝐪𝐮𝐚𝐫𝐞 𝐂𝐡𝐢𝐥𝐝𝐫𝐞𝐧 𝐎𝐟 𝐏𝐫𝐨𝐦𝐢𝐬𝐞)

ខ្ញុំបាទ ខាត់ សុខគីម និងក្រុមគ្រួសារ ព្រមទាំងកុម៉ារកំព្រាទាំងអស់ សូមថ្លែងអំណរគុណនិងដឹងគុណបំផុត ជូនចំពោះ 𝐌𝐚𝐤 𝐓𝐡𝐨𝐦 (𝐒𝐨𝐮-𝐌𝐨𝐮𝐧𝐭𝐡𝐚 𝐎𝐥𝐛𝐫𝐢𝐜𝐡) នាយកប្រតិបត្តិ និងជាស្ថាបនិក នៃ 𝐅𝐂𝟎𝐏 (𝐅𝐨𝐮𝐫𝐬𝐪𝐮𝐚𝐫𝐞 𝐂𝐡𝐢𝐥𝐝𝐫𝐞𝐧 𝐎𝐟 𝐏𝐫𝐨𝐦𝐢𝐬𝐞) ជានិច្ចកាលតែងតែយកចិត្តទុកដាក់ជួយឧប្បត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ: ព្រមទាំងគ្រឿងឧបភោគបរិភោគ ជាពិសេសការផ្តល់កំលាំងចិត្តនិងភាពកក់ក្តៅ ដល់រូបខ្ញុំបាទ និងក្រុមគ្រួសារ ព្រមទាំងកុម៉ារកំព្រាទាំងអស់ដែលរស់នៅក្នុង 𝐅𝐂𝟎𝐏 ក្រវ៉ា។

សូម 𝐌𝐚𝐤 𝐓𝐡𝐨𝐦 (𝐒𝐨𝐮-𝐌𝐨𝐮𝐧𝐭𝐡𝐚 𝐎𝐥𝐛𝐫𝐢𝐜𝐡) មេត្តាទទួលយកនូវពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរដើម្បីដឹកនាំគ្រប់គ្រង 𝐅𝐂𝟎𝐏 តរៀងទៅ។

យើងខ្ញុំទាំងអស់គ្នាសូមជូនពរដល់ ម៉ាក់ធំ សូមឱ្យ ម៉ាក់ធំ មានសុខភាពល្អកំលាំងមាំមួន បញ្ញាឆ្លាតវៃ សម្រស់ក្មេងវាងវៃ និងមានអាយុវែង ព្រមទាំងសូមឱ្យម៉ាក់ធំទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ដែល ម៉ាក់ធំ បានធ្វើ។

FCOP តែងតែបោះជំហានឈានទៅមុខជានិច្ច! ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ 𝐌𝐚𝐤 𝐓𝐡𝐨𝐦 (𝐒𝐨𝐮-𝐌𝐨𝐮𝐧𝐭𝐡𝐚 𝐎𝐥𝐛𝐫𝐢𝐜𝐡) ដោយនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូគ្រី៕

សូម 𝐌𝐚𝐤 𝐓𝐡𝐨𝐦 (𝐒𝐨𝐮-𝐌𝐨𝐮𝐧𝐭𝐡𝐚 𝐎𝐥𝐛𝐫𝐢𝐜𝐡) ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំទាំងអស់គ្នា។

សេចក្តីគួរពុំគួរ សូម 𝐌𝐚𝐤 𝐓𝐡𝐨𝐦 (𝐒𝐨𝐮-𝐌𝐨𝐮𝐧𝐭𝐡𝐚 𝐎𝐥𝐛𝐫𝐢𝐜𝐡) មេត្តាអភ័យទោសដល់យើងខ្ញុំទាំងអស់គ្នា។


Thank you message! And most grateful to Mak Thom (Sou-Mountha Olbrich) - Mother's Day

Honor your father and your mother, so that you may live long in the land the Lord your God is giving you.( Exodus 20:12 )

Children, obey your parents in the Lord, for this is right. Honor your father and mother which is the first commandment with a promise. So that it may go well with you and that you may enjoy long life on the earth. ( ‭Ephesians 6:1-3 )

Children, obey your parents in everything, for this pleases the Lord. ( ‭Colossians 3:20 )

For God said, ‘Honor your father and mother’ and ‘Anyone who curses their father or mother is to be put to death. ( ‭Matthew 15:4 )

Dear Mak Thom (Sou-Mountha Olbrich) CEO and Founder of FC0P (Foursquare Children Of Promise)

I am Khat Sokkim and my family and all orphans, would like to thank Mak Thom (Sou-Mountha Olbrich), CEO and Founder of FC0P (Foursquare Children Of Promise). Support both spirit and material as well as food, especially to give strength and warmth  to me and my family and all the orphans living in FC0P Krava. May Mak Thom with (Sou-Mountha Olbrich) accept the Blessing of Glory! Success! Prosperity! Great! To lead FC0P forever.

We wish Mak Thom ( Sou-Mountha Olbrich ) good health, strength, intelligence, beauty, and longevity, and we wish Mak Thom success in all endeavours.

FCOP is always step forward! Under the supreme direction of Mak Thom with ( Sou-Mountha Olbrich ), in the name of the Lord Jesus Christ.

May Mak Thom (Sou-Mountha Olbrich) receive the highest respect from all of us.

Home Director:
Foursquare Children Of Promise Krava
Khat Sokkim - Sokkim Khat






សូមអរគុណ! - Thank you!


ពីមុន / Previous បន្ទាប់ / Next