ចូលឆ្នាំខ្មែរ ( អង់គ្លេស: Khmer New Year ) គឺជាពិធីបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជា ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា ( Buddhist calendar ) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ ( Lunar calendar ) នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យ គិម្ហៈរដូវ "បុណ្យរដូវក្ដៅ" ( The Hot Season ) នៃវិស្សមកាលតូច ( Small vacations ) ដែលបានមកពីអរិយធម៌ នៃវប្បធម៌ ប្រទេសឥណ្ឌា ដែលហៅថ្ងៃចូលឆ្នាំថ្មីថា "សង្ក្រាន្ត" ( Sangkranta ) ដែលពាក្យ សង្ក្រាន្ត ជាភាសាដើម នៃពាក្យ ( សំស្ក្រឹត-Sanskrit ) ដែលត្រូវបានប្រជាជនកម្ពុជា ឱ្យនិយមន័យថា ( សង្ក្រាន្តខ្មែរ-Sangkrant Khmer ) គឺជាថ្ងៃចូលឆ្នាំថ្មី ដែលប្រារព្ធឡើងរៀងរាល់ ថ្ងៃទី១៣ ឬ ថ្ងៃទី១៤ ខែមេសា ( April ) ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងត្រូវបានឈប់សំរាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីរបស់ពួកគេ ដែលមានរយៈពេលពេញមួយសប្ដាហ៍ ។[១]
![]() |
មហោទរាទេវី |
Surya god journey with his own Sun Change the three Era of Cambodia
ឈ្មោះផ្លូវការណ៍: ចូលឆ្នាំខ្មែរ
ចាប់ផ្ដើម: ស.វទី៧ នៃបុណ្យមេសារាសី
សម្គាល់ហៅ: សង្ក្រាន្តខ្មែរ
ប្រភេទបុណ្យ: បុណ្យចូលឆ្នាំថ្មី
ប្រារព្ធដោយ: ជនជាតិខ្មែរ
រយៈពេល: ៣ ឬ ៤ ថ្ងៃ
ថ្ងៃចាប់ផ្ដើម: ១៣ ឬ ១៤ រៀងរាល់ខែមេសា
ព្រេងនិទាន ចូលឆ្នាំខ្មែរ: ភាភទាក់ទងទៅនិងសាសនា ហិណ្ឌូសាសនា ពុទ្ធសាសនា មានជំនឿទៅលើពួកទេវតា
ទំនៀមពិធី:
- ការតុបតែងដេគ័រផ្ទះ
- ទំនៀមផ្ជួរគោមផ្កាយ
- សែនទទួលទេវតា
- លេងល្បែងប្រជាប្រិយ
- ទំនៀមលេងជះទឹក និង ប៉ាតម្ស៉ៅ
- លេងល្បែងប្រពៃណីខ្មែរ
- រាំកំសាន្តសិល្បៈតន្ត្រី
- ពូនភ្នំខ្សាច់
- លាងជម្រះបដិមារព្រះ
- លាងជម្រះឱពុកម្ដាយ និង យាយតា
- លាងជម្រះព្រះសង្ឃ និង ចាស់ព្រឹទ្ធាចារ្យ
- ទំនៀមព្រះសង្ឃចេញស្រោចទឹក ថ្ងៃទី១៧
- ការដង្ហែរបដិមារព្រះ ថៃ្ងទី១៧
សូមអរគុណ!