រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងបង្កើន វត្តមានមិនអចិន្រ្តៃយ៍នៃកម្លាំងយោធារបស់ខ្លួន នៅក្នុងប្រទេសអូស្រ្តាលី ហើយក៏បានព្រមព្រៀងជាមួយទីក្រុងកង់បេរ៉ា ក្នុងការអញ្ជើញជប៉ុន ឱ្យចូលរួមកិច្ចប្រឹងប្រែងនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។
អមដោយវត្តមានរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) ខណៈរដ្ឋមន្រ្តីអាមេរិកទាំងពីរទទួលស្វាគមន៍ សមភាគីរៀងៗខ្លួនមកពីអូស្រ្តាលី នៅឯក្រសួងការបរទេសអាមេរិក លោក អូស្ទីន បាននិយាយថា ការបង្កើនវត្តមានយោធានោះ នឹងរួមមានដូចជាយន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង ព្រមទាំងកងទ័ពជើងទឹកនិងជើងគោក ដើម្បីពង្រីកបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការជាមួយទីក្រុងកង់បេរ៉ា៕
ប្រភព: Share Knowledge