តើអ្នកទាំងអស់គ្នាកំពុងស្វែងរក ថេប្លេត សម្រាប់ធ្វើការ ឬទិញឲ្យកូនៗសម្រាប់សិក្សា ដែលមានអេក្រង់ភ្លឺច្បាស់មែនទេ? មានសមត្ថភាពថែរក្សាសុខភាពភ្នែក? កម្រិតបង្ហាញពណ៌កម្រិត 10bits? ថាមពលថ្មកាន់បានយូរ? សព្វថ្ងៃ ថេប្លេត មានទីផ្សារពេញនិយម មិនចាញ់ស្មាតហ្វូនប៉ុន្មានឡើយ ហើយមនុស្សចាប់ផ្តើមយល់ពីអត្ថប្រយោជន៍របស់ថេប្លេតបានកាន់តែច្រើនផងដែរ។
ងាកមកមើល OPPO ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញ បានបញ្ចេញនូវប្រភេទថេប្លេតប្រកបដោយលក្ខណៈសម្បត្តិទំល្អ និងរចនាបថគួរឲ្យចាប់អារម្មណ៍នោះគឺ OPPO Pad Air ដែលផលិតឡើងស្របតាមយុវសម័យថ្មី និងបដិវត្តថ្មីសម្រាប់ការធ្វើការ និងការសិក្សាតាមអនឡាញជាដើម។ បើនិយាយពីតម្លៃ OPPO Pad Air គឺ $269 តែប៉ុណ្ណោះ! ដូចនេះ មុនសម្រេចចិត្តគួរទិញឬមិនទិញ សូមស្វែងយល់ឲ្យបានច្បាស់ពីសមត្ថភាពរបស់ OPPO Pad Air ជាមុនសិន។
OPPO Pad Air រចនាតួខ្លួនពីលោហៈធាតុរឹងមាំ ធន់នឹងការប្រើប្រាស់ ព្រមទាំងមានកម្រាស់ស្តើង 6.94mm និងទម្ងន់ត្រឹមតែ 440g។ ចំណែកអេក្រង់អណ្តែតមើលឃើញស្តើង ប៉ុន្តែមិនងាយកោងឡើយ។ សរុបជារួម OPPO Pad Air ជាថេប្លេតដែលស្តើងស្រាល និងរឹងមាំ។
OPPO Pad Air បំពាក់ជាមួយ Speaker ចំនួន ៤ គ្រាប់ ជួយឲ្យការស្តាប់តន្រ្តី និងមើលវីដេអូកាន់តែជក់ចិត្ត ជាមួយសំឡេងខ្លាំង និងពិរោះ ជាមួយបច្ចេកវិទ្យា DOLBY ATMOS។ លើសពីនេះ OPPO Pad Air បំពាក់ជាមួយអេក្រង់ធំច្បាស់កម្រិត 2K ដែលអាចបង្ហាញពណ៌បានល្អក្នុងកម្រិត 10 bits ដែលមើលទៅកាន់តែស្រស់ស្អាត ថែមទាំងថែរក្សាសុខភាពភ្នែកបានល្អ ដោយទទួលបានវិញ្ញាបនបត្រ ការពារភ្នែកពី TUV Rheinland ពីប្រទេសអាល្លឺម៉ង់ផងដែរ។ ទាំងនេះគឺជាជម្រើសល្អបំផុតសម្រាប់អ្នកធ្វើការ អ្នកសិក្សា និងអ្នកចូលចិត្តតាមដានភាពយន្តជាដើម។
OPPO Pad Air បំពាក់នូវបន្ទះឈីបបំពាក់នូវបន្ទះឈីបរបស់ Qualcomn គឺ Snapdragon 680 ជាបន្ទះឈីបល្អ មានល្បឿនប្រតិបត្តិការរហ័សមួយ និងមានទំហំ 6nm ជួយឲ្យវាមិនត្រឹមតែដំណើរបានរលូនប៉ុណ្ណោះទេ ថែមទាំងអាចសន្សំថាមពលថ្ម បានប្រសើរសម្រាប់ការប្រើកាន់តែយូរផងដែរ។ បន្ថែមពីនេះ វាក៏មានមុខងារបន្ថែម RAM រហូតដល់ 3GB ប្រសិទ្ធភាពនៃការឆ្លាស់ចេញចូល កាន់តែរលូន។
OPPO Pad Air មានថាមពលថ្មធំ 7100mAh អាចមើលភាពយន្ត ៨ រឿង និងមើលសៀវភៅបាន 16 ម៉ោងឯណោះ។ មិនតែប៉ុណ្ណោះ វាក៏បំពាក់ជាមួយបច្ចេកវិទ្យាសាកថ្ម 18W ដែលមានសមត្ថភាពសាកថ្មលឿនល្មមផងដែរ។
បន្ថែមពីនេះ OPPO Pad Air ក៏មានមុខងារ Multi-Screen Connect ដែលអាចភ្ជាប់ទូរសព្ទ ទៅកាន់ថេប្លត មុខងារចែកអេក្រង់ជា ២ និងមុខងារបណ្តែតកម្មវិធីលើអេក្រង់ ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើនផងដែរ៕
ប្រភព÷ Cambo Report