Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ក្រុមហ៊ុន OPPO ប្រាប់ពីមូលហេតុកាមេរ៉ា OPPO Reno7 ស៊េរីថ្មីមានលំនាំដូចភ្នែកឆ្មា



បច្ចេកវិទ្យាកាមេរ៉ាលើស្មាតហ្វូន ជារឿងសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូបក្នុងយុគសម័យថ្មីនេះ។ ដោយឡែក ឃើញថាប៉ុន្មានឆ្នាំចុងក្រោយមកនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើនលើពិភពលោក បែរជាផ្តោតទៅលើកាមេរ៉ាក្រោយជាចម្បង ច្រើនជាងកាមេរ៉ាស៊ែលហ្វីទៅវិញ និងមិនសូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការវិវត្តលើកាមេរ៉ាមុខប៉ុន្មានឡើយ ដែលនាំឲ្យកាមេរ៉ាមុខគ្មានការកែប្រែ និងគ្មានការផ្លាស់ប្តូរអ្វីច្រើនឡើយ។


ប៉ុន្តែនៅពេលនេះ OPPO បានជីកកកាយវិវត្តខ្លួនលើកាមេរ៉ាស៊ែលហ្វី ឬកាមេរ៉ាមុខឲ្យកាន់តែពិសេសជាងមុន នៅលើស្មាតហ្វូនរបស់ខ្លួនគឺ OPPO Reno7 ស៊េរីថ្មី ដែលជាកាមេរ៉ាដំបូងបង្អស់មានលំនាំដូចភ្នែកឆ្មា ព្រោះភ្នែកឆ្មាមានពន្លឺភ្លឺអាចមើលឃើញច្បាស់ ទោះស្ថិតក្នុងកន្លែងងងឹតក៏ដោយ។ ចំណែកកាមេរ៉ាស្មាតហ្វូននេះវិញក៏ដូចគ្នា គឺវាអាចថតរូបកាន់តែភ្លឺច្បាស់ ទោះស្ថិតក្នុងស្ថានភាពងងឹត ឬកុងពន្លឺក៏ដោយ។


ជាការពិតណាស់ សម្រាប់ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 នេះនឹងបង្ហាញខ្លួនឆាប់ៗ ជាមួយចំណុចលេចធ្លោដ៏ធំបំផុត គឺបច្ចេកវិទ្យាសេនស័រកាមេរ៉ាមុខកម្រិតកំពូល IMX709 ដែលក្រុមហ៊ុន OPPO និង Sony បានធ្វើការសហការគ្នា និងដំបូងគេបង្អស់លើពិភពលោក ដើម្បីបង្កើនសមត្ថភាពកាមេរ៉ា ឲ្យមានប្រសិទ្ធភាពខ្ពស់ប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ឲ្យអ្នកនូវ បទពិសោធន៍ថតរូបស៊ែលហ្វី បានយ៉ាងស្រស់ស្អាត និងលេចធ្លោជាងពេលណាៗទាំងអស់ ក្នុងការចាប់យករូបភាពដ៏ស្រស់ស្អាត និងច្បាស់គ្រប់ពេល។


មិនតែប៉ុណ្ណោះ OPPO Reno7 បានផ្តោតសំខាន់ និងអាប់ដេតលើបច្ចេកវិទ្យា «អ្នកជំនាញ Portrait» ជំនាន់ថ្មីឲ្យកាន់តែលេចធ្លោ ល្អឥតខ្ចោះគ្រប់កាលៈទេសៈ និងបង្កើនរូបភាពមានភាពទាក់ទាញជាងមុនៗ។


ក្នុងនោះសូម្បីស្ថាប័នព័ត៌មានក្នុងស្រុក តារាល្បីៗ និងអតិថិជនក៏បានលាន់មាត់និយាយតៗថា OPPO Reno7 សមត្ថភាពកាន់តែប្រសើរជាងមុនទ្វេដង ពិសេសវាបំពាក់ដោយបច្ចេកវិទ្យាទំនើបៗនឹកស្មានមិនដល់។ អ្វីដែលទាក់ទាញខ្លាំងជាងគេនៅពេលនេះ គឺវាបានផ្លាស់ប្តូររូបរាងតុបតែងថ្មីទាំងស្រុង ប្រៀបដូចបង្វែរអារម្មណ៍អ្នកប្រើប្រាស់ ឆ្ពោះទៅកាន់ភាពទាន់សម័យ ភាពស៊ីវិល័យថែមមួយកម្រិតទៀត។


អ៊ីចឹងធានាថាវត្តមានរបស់ OPPO Reno7 ស៊េរីថ្មីលើកនេះ មិនឲ្យអ្នកទាំងអស់គ្នាខកបំណងឡើយ។ ហើយឥឡូវនេះ លោកអ្នកអាចកក់ទុកមុន ឬ Blind Order ស្មាតហ្វូន OPPO Reno7 Series ចាប់ពីថ្ងៃនេះតទៅ ចំពោះតម្លៃ កាដូ និងព័ត៌មានលម្អិតៗ OPPO ប្រចាំប្រទេសកម្ពុជា នឹងជម្រាបជូនក្នុងកម្មវិធីសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno7 Series នាថ្ងៃទី 28 ខែមីនា ឆ្នាំ 2022 ចាប់ពីវេលាម៉ោង 7 យប់តទៅ និងមានផ្សាយជូនទស្សនានៅលើផេគហ្វ៊េសប៊ុក OPPO រួមទាំងឱកាសឈ្នះស្មាតហ្វូនស៊េរីថ្មី Reno7, កាសឥតខ្សែ OPPO Enco Air 2 រង្វាន់ និងនាឡិកាវៃឆ្លាត OPPO Watch Free ជាច្រើនរង្វាន់ទៀត។ សម្រាប់ព័ត៌មានលម្អិតៗ លក្ខណៈសម្បត្តិផ្សេងៗ លោកអ្នកអាចចូលទៅកាន់ផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO បាន។


ប្រភព÷ Cambo Report



ពីមុន / Previous បន្ទាប់ / Next