Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បង្ហាញពីរូបរាងជ្រុងថ្មីរបស់ OPPO Reno7


ការតុបតែងខ្លួនខាងក្រៅរបស់មនុស្សគ្រប់រូប ពិតជាសំខាន់ណាស់ ទៅតាមសម័យកាលនីមួយៗ។ ចំណែករូបរាងខាងក្រៅ នៃសម្ភារៈប្រើប្រាស់វិញក៏ដូចគ្នា ជាពិសេសសំដៅទៅលើស្មាតហ្វូន ដែលតែងតែនៅក្បែរអ្នកគ្រប់ពេលវេលា និងកាន់វាទៅគ្រប់ទីកន្លែង ប្រៀបបានដូចជាជំនួយការក្នុងជីវិតប្រចាំថ្ងៃ និងការកំសាន្តផ្សេងៗ។ ដោយពីមួយជំនាន់ទៅមួយជំនាន់ ស្មាតហ្វូនបានវិវត្តលើរាងតូចទៅធំ ពីការចុចលើប៊ូតុង ប្តូរទៅជាប៉ះបញ្ជាលើអេក្រង់ ពីគែមរាងមូលប្តូរទៅជាគែមជ្រុង ដែលរូបរាងបែបនេះ គឺកំពុងពេញនិយម និងបង្ហាញភាពលេចធ្លោ រាល់ពេលចាប់កាន់តែម្តង។


នេះនែ៎! OPPO Reno7 ស្មាតហ្វូនស៊េរីថ្មី រូបរាងថ្មីរចនាបែបអ្នកជំនាញ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ស័ក្កិសមបំផុតជាមួយមនុស្សសម័យថ្មី ចូលចិត្តភាពទាន់សម័យ និងស៊ីវិល័យ។ នេះបើយោងតាមព័ត៌មានខ្លះៗ ដែលបានបញ្ចេញលើផេកហ្វ៊េសប៊ុកផ្លូវការ របស់ក្រុមហ៊ុន OPPO កាលពីថ្មីៗនេះ។


ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះរូបរាងថ្មីគែមជ្រុងលើ OPPO Reno7? ជឿជាក់ថា OPPO មិនធ្វើឲ្យអ្នកប្រើប្រាស់ ខកបំណងឡើយ បន្ទាប់ពីផ្លាស់ប្តូររាងថ្មី ស្ថិតក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់ ព្រមទាំងរចនាបថបែបប្រណិត ប្រកបដោយភាពច្នៃប្រឌិតគែមជ្រុងរលោង 2.5D កម្រាស់ស្តើងជាងមុន កាលីបជាងមុន និងនាំមកជាមួយនឹងជម្រើស 2 ពណ៌គឺ ពណ៌ទឹកក្រូចផលិតចេញពីស្បែកគុណភាពខ្ពស់ រីឯពណ៌ខ្មៅរចនាបែបកញ្ចក់ និងលោហៈធាតុស្ទីលរចនាបែប Reno Glow។


លើសពីនេះ OPPO Reno7 មិនត្រឹមមានរាងស្រឡូនប៉ុណ្ណោះទេ បើក្រឡេកទៅមើលផ្នែកខាងក្រោយ លើបណ្តុំកាមេរ៉ាវិញ វាបានបំពាក់មកនូវ កងបំភ្លឺដំណឹងដោយបញ្ចេញពន្លឺភ្លើងយឺតៗ វិលជុំវិញកញ្ចក់កាមេរ៉ា  នៅពេលលោកអ្នកចាប់ផ្តើមលេងហ្គេម, ការខលចូល, មានសារដំណឹង ឬ Notification និងពេលសាកថ្ម ដែលនេះជាអារម្មណ៍ថ្មីម្យ៉ាងទៀតលើ Reno7 ខុសពី Reno Series ជំនាន់មុនៗ។


អាចនិយាយបានថា នេះគ្រាន់តែជាចំណុចរសើបខ្លះៗមាននៅលើ OPPO Reno7 Series តែប៉ុណ្ណោះ ដូចនេះអ្នកទាំងអស់គ្នាចាំអ៊ុតមើលបន្តថា តើកូនពៅស៊េរីទំនើបរូបរាងថ្មី ប្រណិតស្រស់ឆើតឆាយរូបនេះ នឹងបង្ហាញខ្លួនដាក់លក់ លើទីផ្សារប្រទេសកម្ពុជា នៅពេលណាដែរ? ដើម្បីជ្រាបកាន់តែច្បាស់ សូមចូលទៅកាន់ហ្វេសប៊ុកផ្លូវការរបស់ OPPO ដើម្បីទទួលបានព័ត៌មានលម្អិតៗ រួមជាមួយនឹងសមត្ថភាពពិសេសថ្មីៗជាច្រើនទៀត។


ប្រភព÷ Cambo Report



ពីមុន / Previous បន្ទាប់ / Next