បរទេស÷ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថា លទ្ធភាពរបស់ប្រធានាធិបតីអាមេរិក Joe Biden ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន មិនត្រូវបានពិនិត្យពិច្ច័យនោះទេ ប៉ុន្តែមានហេតុផលមួយចំនួននៅពីក្រោយការសម្រេចចិត្តមិន ចូលទៅក្នុងតំបន់សង្រ្គាម។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Psaki បាននិយាយនៅពេលត្រូវបានសួរក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទប្រសិនបើការធ្វើដំណើរទៅកាន់អ៊ុយក្រែនត្រូវបានគេពិចារណាថា យើងមិនបានស្វែងរកជម្រើសនេះទេ។
លោកស្រី Jen Psaki ក៏បានបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យ ដើម្បីបញ្ជាក់យ៉ាងច្បាស់ថា លោក Biden គ្មានគម្រោងធ្វើដំណើរទៅអ៊ុយក្រែនទេ។ អ្នកនាំពាក្យសេតវិមានរូបនេះ បាននិយាយថា សម្រាប់ប្រធានាធិបតីរូបណាក៏ដោយ ការធ្វើដំណើរចូលទៅក្នុងតំបន់សង្រ្គាម ទាមទារមិនត្រឹមតែការគិតគូរពីសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែ ធនធានដ៏ធំសម្បើមនៅលើដី ដែលតែងតែជាកត្តាមួយ៕
ប្រភព÷ CHN Channel News