Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

Galaxy A53 5G បានប្រកាសចេញជាផ្លូវការហើយ


កាលពីយប់មិញនេះ Samsung បានប្រកាសចេញទូរសព្ទឆ្លាតធុនកណ្ដាលជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ ហើយវាមាន ២ ម៉ូដែល ក្នុងនោះរួមមាន Galaxy A33 5G និង Galaxy A53 5G ។ យ៉ាងណាក្នុងអត្ថបទនេះ យើងនឹងផ្តោតសំខាន់តែទៅលើ Galaxy A53 5G ប៉ុណ្ណោះ ព្រោះបច្ចុប្បន្នវាជាម៉ូឌែលតែមួយ ដែលមានដាក់ឲ្យកុម្ម៉ង់នៅក្នុងស្រុកយើង។


Galaxy A53 5G នៅបន្តការឌីហ្សាញរូបរាងស្រដៀងគ្នាច្រើនជាមួយ Galaxy A52 លើកមុន មិនថាខាងមុខ ឬខាងក្រោយនោះទេ ជាក់ស្ដែងអេក្រង់ក៏នៅបន្តដូចមុនដែរ ។ Galaxy A53 5G បំពាក់មកជាមួយនឹងអេក្រង់ដែលមានទំហំ ៦.៥ អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត FHD+ ព្រមទាំងមានល្បឿន Refresh Rate 120Hz ផងដែរ។


Galaxy A53 5G បំពាក់មកជាមួយកាមេរ៉ាក្រោយចំនួន 4 គ្រាប់ ដែលមានលេនគោលទំហំ 64MP ជាមួយ OIS លេនទូលាយ Ultrawide ទំហំ 12MP ព្រមទាំងលេន 5MP ពីរគ្រាប់ទៀត មួយគ្រាប់ជាលេន Macro និងមួយគ្រាប់ទៀតជា Depth Sensor។ ចំណែកឯកកាមេរ៉ានៅផ្នែកខាងមុខវិញ វាបានបំពាក់មកចំនួន ១គ្រាប់ទំហំធំដល់ទៅ 32MP។ ហើយ Samsung អះអាងថា Software ថ្មីនៅលើស្មាតហ្វូននេះ គេបានពង្រឹងគុណភាពកាមេរ៉ា បានកាន់តែប្រសើរជាងមុន ជាពិសេសគឺការថតនៅពេលយប់។


ចំណុចកែប្រែសំខាន់មួយនៅលើ Galaxy A53 5G គឺវាទទួលបានឈីប 5nm ថ្មីរបស់ Samsung ផ្ទាល់តែម្ដង ដោយគេហៅថា Exynos 1280 ដែលមានល្បឿនខ្ពស់បំផុត 2.4GHz ហើយក៏គាំទ្រ 5G បានដូចឈ្មោះអញ្ចឹង ជាមួយនឹងជម្រើសរ៉េម 6GB/8GB ក៏ដូចជាអង្គផ្ទុក 128GB/256GB ផងដែរ។


សម្រាប់ថាមពលថ្ម ក៏បំពាក់មកធំជាងមុនដែរ ដោយលើកនេះ Samsung ដាក់ឲ្យ 5,000mAh តែម្ដង ជាមួយគ្នានឹងមុខងារសាកថ្មល្បឿនលឿនកម្លាំង 25W ដូចឆ្នាំមុនដែរ។ យ៉ាងណាក៏ដោយ សម្រាប់ចំណុចសំខាន់ផ្សេងៗទៀត Galaxy A53 5G នេះ បំពាក់មកមិនខុសពីមុននោះទេ ជាក់ស្ដែងវានៅតែមានមុខងារការពារទឹក និងធូលីកម្រិត IP67 មកជាដើម។


ចំណុចពិសេសចុងក្រោយគឺ Galaxy A53 5G បានភ្ជាប់មកជាមួយ Android 12 ស្រោបពីលើដោយ One UI 4.1 ស្រាប់តែម្ដង ហើយលើកនេះ Samsung ក៏បានសន្យាថា នឹងផ្តល់កំណែអាប់ដេតផ្នែក​ OS ឲ្យ Galaxy A Series ដែលទើបចេញថ្មីនេះឡើងដល់ទៅ ៤ ឆ្នាំ ព្រមទាំងផ្នែកសុវត្ថិភាពដល់ ៥ ឆ្នាំផងដែរ។


នៅក្នុងទីផ្សារប្រទេសយើង Samsung បានបើកឲ្យកុម្ម៉ង់ទិញ Galaxy A53 5G ហើយ ប៉ុន្តែមានតែមួយជម្រើសប៉ុណ្ណោះគឺ រ៉េម 8GB និងអង្គផ្ទុក 128GB ជាមួយតម្លៃ ៤៤៩ ដុល្លារ៕


ប្រភព÷ Cambo Report




ពីមុន / Previous បន្ទាប់ / Next