ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានស្នើសុំសមាជិកសភាអាមេរិកកាលពីថ្ងៃសៅរ៍សម្រាប់ជំនួយក្នុងការបង្កើតតំបន់គ្មានការហោះហើរលើអ៊ុយក្រែន ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក ពូទីន បាននិយាយថា ប្រទេសណាដែលធ្វើសកម្មភាពបែបនេះនឹងត្រូវបានចាត់ទុកថាជា "អ្នកចូលរួមនៅក្នុងជម្លោះយោធា"។
អាជ្ញាធរអ៊ុយក្រែនបានដាក់ផែនការជម្លៀសជនស៊ីវិលចេញពីទីក្រុង Mariupol ដោយផ្អាកដោយលើកឡើងពីការរំលោភបំពានរបស់រុស្ស៊ីចំពោះការផ្អាកការបាញ់ប្រហារដែលបានព្រមព្រៀងគ្នា។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា "ប្រតិបត្តិការវាយលុក" បានបន្តឡើងវិញនៅក្នុងតំបន់។
មន្ត្រីចារកម្មលោកខាងលិចរំពឹងថា រុស្ស៊ីនឹងបង្កើនល្បឿន និងកម្លាំងនៃការវាយប្រហារលើមជ្ឈមណ្ឌលប្រជាជនសំខាន់ៗ រួមទាំងរដ្ឋធានី Kyiv ផងដែរ។ មន្ត្រីព្រមានថា ការកើនឡើងបែបនេះអាចនាំឱ្យជនស៊ីវិលស្លាប់និងរបួសជាច្រើននាក់ ។
UN ប៉ាន់ប្រមាណថា យ៉ាងហោចណាស់ជនភៀសខ្លួន ១.២ លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយ។
ប្រែសម្រួលដោយលោក: ខាត់ សុខគីម - Khat Sokkim
ប្រភព÷ CNN World