ការរកចំនួនអាយុគឺមិនមែនជាការពិបាកនោះទេ គ្រាន់តែយកជំនួនឆ្នាំបច្ចុប្បន្ន ដក ( - ) ឲ្យឆ្នាំកំណើតរបស់យើង ឧទាហរណ៍÷ ២០២២ - ២០២១=១ឆ្នាំ គឺជាការងាយមែនទែន ប៉ុន្តែបើអ្នកចង់រកចំនួនម៉ោងថ្ងៃខែទើបវាជាការដែលពិបាក។
អញ្ចឹងនៅក្នុងអត្ថបទនេះនឹងជួយដោះស្រាយបញ្ហាទាំងអស់នេះ ហើយអាចឲ្យអ្នកស្វែងរកម៉ោងថ្ងៃខែឆ្នាំកំណើតរបស់អ្នកបាន។ តោះដើម្បីកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមអនុវត្តទាំងអស់គ្នា។
១. សូមបងប្អូនទាំងអស់គ្នាចូលទៅក្នុងទីផ្សារ (Play Store) សម្រាប់ប្រព័ន្ធប្រតិបត្តិការ (Android) បន្ទាប់មកសូមចុចក្នុងប្រអប់ Search ហើយស្វែងរកកម្មវិធីមួយដែលមានឈ្មោះថា (Khmer Smart Calendar) បន្ទាប់មកសូមធ្វើការចុចលើពាក្យថា (install) ចូលទៅក្នុងស្មាតហ្វូនរបស់បងប្អូន។
២. ចុចនៅលើកម្មវិធីដែលយើងបានដំឡើងដាក់នៅលើស្មាតហ្វូនរបស់យើង (Khmer Smart Calendar) បន្ទាប់មកសូមចុចជ្រើសរើសយកភាសាណាមួយដែលបងប្អូនចេះ ជាបន្តសូមចុចនៅលើសញ្ញាដក ៣ (-3) ហើយចុចនៅលើពាក្យដែលមានឈ្មោះថាគណនាថ្ងៃខែឆ្នាំ បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយចេញមកដើម្បីឲ្យយើងទាំងអស់គ្នាចាប់ផ្ដើមគណនា។ ចំណុចដែលនៅខាងលើគេគឺជាកន្លែងដែលយើងដាក់ថ្ងៃខែឆ្នាំកំណើតរបស់យើង។ ចំណុចដែលនៅខាងក្រោមបន្ទាប់ គឺជាកន្លែងដែលយើងដាក់ថ្ងៃខែឆ្នាំបច្ចុប្បន្ន រីឯចំណុចដែលនៅខាងក្រោមគេបង្អស់ គឺជាលទ្ធផលដែលយើងទទួលបាន។
បន្ទាប់ពីអនុវត្តរួចហើយ តើបងប្អូនទាំងអស់គ្នាទទួលបាននូវអ្វីដែលបងប្អូនទាំងអស់គ្នាចង់បានដែរឬទេ? សូមអរគុណច្រើសម្រាប់ការអានអត្ថបទមួយនេះ សូមអរគុណ!
ប្រភព÷ Khat Sokkim / Kum Elizabeth