Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

Xiaomi បានប្រកាសចេញ Redmi Note 11 ជាផ្លូវការក្នុងទីផ្សារកម្ពុជាហើយ


កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានរៀបចំកម្មវិធីបើកបង្ហាញវត្តមាន របស់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន នោះគឺ  ជាផ្លូវការហើយ ដោយមានការចូលរួមដោយកីឡាករបាល់ទាត់អាជីពសង្ហារដ៏ល្បី លោក ធារី ចន្ថាប៊ីន ( Thierry Chantha Bin ) ក្នុងនាមជាភ្ញៀវកិត្តិយសពិសេស សម្រាប់ព្រឹត្តិការណ៌ដ៏អស្ចារ្យនេះផងដែរ។ ស្មាតហ្វូននេះគឺមានតម្លៃ ១៩៩ ដុល្លារ សម្រាប់ទំហំ RAM 4GB និងមេម៉ូរី 64GB និងជម្រើសមួយទៀតដែល RAM 6GB ជាមួយមេម៉ូរីដល់ទៅ 128GB តម្លៃត្រឹមតែ ២២៩ ដុល្លារ ប៉ុណ្ណោះ នេះពិតជាតម្លៃល្អមែនទែន បើធៀបទៅនឹងសមត្ថភាពរបស់វាដែលអាចធ្វើបាន។


Redmi Note 11 បំពាក់មកជាមួយនិងអេក្រង់ដែលមានទំហំ 6.43 អ៊ីញ ជាប្រភេទ AMOLED DotDisplay អាចបង្ហាញរូបភាពបានក្នុងកម្រិត FHD+ ផលិតនិងបង្កើនគុណភាពពណ៌ ឲ្យមានភាពច្បាស់ត្រជាក់ភ្នែក ជាមួយល្បឿន Refresh Rate 90Hz អាចមើលនិងអូសបានយ៉ាងលឿន   ហើយកម្រិតពន្លឺរបស់វា អាចឡើងខ្ពស់បំផុតដល់ 1000 nits ដែលអ្នកប្រើប្រាស់នៅតែអាចអានអក្សរ នៅលើអេក្រង់បានច្បាស់ ទោះបីស្ថិតក្រោមពន្លឺថ្ងៃក៏ដោយ ហើយវាក៏ជួយសន្សំសំចៃថាមពលថ្មផងដែរ។


តាមការបញ្ជាក់របស់ក្រុមហ៊ុន Xiaomi បានឲ្យដឹងថាម៉ូឌែល Redmi Note 11 នេះបំពាក់នូវកាមេរ៉ា AI ដល់ទៅ ៤ គ្រាប់ ក្នុងនោះលេនគោលមានទំហំ 50MP លេនទូលាយ Ultra-Wide 8MP ២គ្រាប់ទៀតទំហំ 2MP ដោយ១គ្រាប់ជា Macro លេន និងជា Depth sensor ផងដែរ។ លើសពីនេះទៀតនោះ Redmi Note 11 ក៏បានបំពាក់មកនូវកាមេរ៉ាមុខទំហំ 13MP ទៀតផង។ ចំពោះបន្ទះឈីបវិញ វាបានប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 680 ទំហំ 6nm ជាប្រភេទបន្ទះឈីប ដែលមានសមត្ថភាពខ្លាំងមួយ បើប្រៀបទៅនឹងស្មាតហ្វូនផ្សេងទៀត ដែលមានតម្លៃប្រហាក់ប្រហែលនិងវា។


បើនិយាយពីកម្លាំងថ្ម Redmi Note 11 បានបំពាក់មកជាថ្មដែលមានទំហំ 5,000mAh មានកម្លាំងសាក 33W Pro Fast Charging សាកថ្មពេញ ១០០% ប្រើពេលត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ ហើយដុំសាកល្បឿនលឿន 33W Pro Fast Charging នេះក៏មានភ្ជាប់មកនៅក្នុងប្រអប់រួចជាស្រេចផងដែរ ដោយមិនចាំបាច់ឲ្យអតិថិជនទាំងអស់ ត្រូវស្វែងរកទិញនោះឡើយ។


ចំពោះការរចនាម៉ូត គឺពិតជាមានភាពទាន់សម័យ និងទាក់ភ្នែកជាមួយនឹងជម្រើសពណ៌ដល់ទៅ ៣ ក្នុងនោះរួមមានដូចជា Graphite Gray, Twilight Blue និង Star Blue ។ Redmi Note 11 មានរូបរាងស្រស់ស្អាតទាន់សម័យ និងមានទម្ងន់ស្រាលត្រឹមតែ 179g ប៉ុណ្ណោះ។


Redmi Note 11 នឹងមានដាក់លក់នៅ Xiaomi Store, Xiaomi Zone, ដៃគូរសហការ Online ដែលមានដូចជា Smile Shop, La Rue, Egets, & L192 ចាប់ពីថ្ងៃនេះ ព្រមទាំងដាក់លក់ទូទាំងប្រទេសចាប់ពីថ្ងៃទី 13 តទៅ។

សម្រាប់ព័ត៌មានលំអិត សូមតាមដានគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Xiaomi Cambodia



កែសម្រួលដោយ: Khat Sokkim / Kum Elizabeth

ប្រភព÷ Cambo Report

ពីមុន / Previous បន្ទាប់ / Next