Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

OnePlus 10 Pro នៅមានជម្រើសពណ៌សមួយទៀតដែលគេហៅវាថា Extreme Edition


កាលពីជាងខ្ទង់មួយខែមុន OnePlus បានប្រកាសចេញទូរសព្ទកំពូលម៉ូឌែល OnePlus 10 Pro របស់ខ្លួនមកជាផ្លូវការ ដោយពេលនោះគេបញ្ចេញមកតែជម្រើសពីរពណ៌ប៉ុណ្ណោះ គឺបៃតងចាស់ និងពណ៌ខ្មៅ។ ប៉ុន្តែនៅក្នុងពេលថ្មីៗនេះ គេបានប្រកាសចេញជម្រើសពណ៌មួយទៀតទៅឲ្យ OnePlus 10 Pro ជាមួយគ្នានឹងការផ្តល់ជម្រើសអង្គផ្ទុកទិន្នន័យធំជាងមុនផងដែរ។


មិនខុសនោះទេ OnePlus 10 Pro ម៉ូឌែលថ្មី ត្រូវបានគេហៅពេញថា OnePlus 10 Pro Extreme Edition ដោយមានស្រោបខ្នងក្រោយដោយកញ្ចក់ពណ៌ស ព្រមទាំងបំពាក់មកនូវអង្គផ្ទុកទិន្នន័យទំហំធំដល់ទៅ 512GB មកតែម្ដង។


ពណ៌សថ្មីនៅលើម៉ូឌែល Extreme Edition នោះដែរ គឺវាមិនត្រឹមតែជាពណ៌សធម្មតានោះទេ ជាក់ស្ដែងវាត្រូវបាន OnePlus សម្រិតសម្រាំងមែនទែន ទម្រាំបានជម្រើសពណ៌ស តាមតម្រូវការរបស់គេ។ OnePlus អះអាងថា គេចង់ឲ្យកញ្ចក់ពណ៌សនៅលើ OnePlus 10 Pro Extreme Edition មានលក្ខណៈពិសេសបំផុត និងមិនឆក់ប្រឡាក់ស្នាមម្រាមដៃនោះទេ ហើយមួយវិញទៀត ពួកគេចង់ពណ៌សនៅលើនោះ គឺនៅរក្សាពណ៌តែមួយបើទោះជាមើលពីមុំណាក៏ដោយ មានន័យថាបើទោះជាចាំងថ្ងៃពីមុំណាក៏ដោយ យើងនៅតែឃើញពណ៌សរបស់ OnePlus 10 Pro តែមួយបែបដដែល។


តែទោះជាយ៉ាងណាក៏ដោយ OnePlus នៅមិនទាន់បង្ហាញពីគម្រោងក្នុងការនាំយក OnePlus 10 Pro ក៏ដូចជា OnePlus 10 Pro Extreme Edition នេះ ចូលទីផ្សារសកលនៅឡើយទេ ប៉ុន្តែនៅក្នុងទីផ្សារចិនម៉ូឌែល Extreme Edition ថ្មី ត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ទង់ ៩១៥ ដុល្លារ ជាមួយការថែមជូនកាស Bluetooth មួយទៀតផង៕


ប្រភព÷ Cambo Report

ពីមុន / Previous បន្ទាប់ / Next