Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

រកឃើញគូប្រកួតរបស់ Chelsea នៅវគ្គផ្ដាច់ព្រ័ត្រ Club World Cup


ក្រុមរបស់ប្រេស៊ីល Palmeiras នឹងត្រូវជួបជាមួយក្រុមរបស់អង់គ្លេស Chelsea ឬក្រុមអារ៉ាប៊ីសាអ៊ូឌីត Al Hilal នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA Club World Cup បន្ទាប់ពីក្រុមមកពីអាមេរិកខាងត្បូង យកឈ្នះក្រុមអេហ្ស៊ីប Al Ahly ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២-០។

ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Chelsea នឹងត្រូវជួបក្រុមម្ចាស់ជើងឯកទ្វីបអាស៊ី Al Hilal ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅយប់ថ្ងៃពុធនេះ។ វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ។

ទឹកប្រាក់រង្វាន់ មានដូចតទៅ៖
ជើងឯក៖ ៥ លានដុល្លារ
ជើងឯករង៖ ៤ លានដុល្លារ
លេខ៣៖ ២,៥ លានដុល្លារ
លេខ៤៖ ២ លានដុល្លារ
លេខ៥៖ ១,៥ លានដុល្លារ
លេខ៦៖ ១ លានដុល្លារ
លេខ៧៖ ៥០ ម៉ឺនដុល្លារ

ក្លិបតំណាងឱ្យសហព័ន្ធទ្វីបនីមួយៗ ដែលចូលរួមមាន៖ Chelsea (អឺរុប) Palmeiras (អាមេរិកខាងត្បូង) Al Hilal (អាស៊ី) Al Ahly (អាហ្វ្រិក), Monterrey (អាមេរិកខាងជើង) As Pirae (អូសេអានី) និង Al Jazira (ម្ចាស់ផ្ទះ)។

សូមបញ្ជាក់ថា Chelsea និង Palmeiras ត្រូវចូលរួមប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្ដង ដូច្នេះក្លិបនីមួយៗ ត្រូវបានធានានូវប្រាក់រង្វាន់យ៉ាងហោចណាស់ ២លានដុល្លាររួចជាស្រេច។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕


ប្រភព÷ CBS Sport

ពីមុន / Previous បន្ទាប់ / Next