Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

អាមេរិកបារម្ភខ្លាំង វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីទៀត អាចផ្ទុះចេញពីសត្វក្តាន់


អ្នកស្រាវជ្រាវឈានមុខម្នាក់បាននិយាយកាលពីថ្ងៃអង្គារទី០៨ខែកុម្ភៈថា ការរកឃើញវីរុសប្រភេទ​ អូមីក្រុង ក្នុងខ្លួនសត្វក្តាន់កន្ទុយ.ស នៅទីក្រុងញូវយ៉ក បានបង្កើនការព្រួយបារម្ភថា ប្រភេទសត្វដែលមានចំនួន៣០លានក្បាលនៅសហរដ្ឋអាមេរិកនេះ អាចក្លាយជាប្រភពបង្កើតវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី។


ឈាម និងសំណាកយកពីច្រមុះពីសត្វក្តាន់ចំនួន១៣១ក្បាលនៅលើកោះ Staten នៃទីក្រុងញូវយ៉ក បានបង្ហាញថា​ ជិត១៥ភាគរយមានអង់ទីគ័រប្រឆាំងមេរោគ។

ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យរដ្ឋ Pennsylvania បាននិយាយថា ការរកឃើញនេះបានបង្ហាញថា សត្វទាំងនោះមានការឆ្លងមេរោគកូវីដ-១៩ ពីមុន និងងាយរងគ្រោះក្នុងការឆ្លងមេរោគប្រភេទបំប្លែងខ្លួន ថ្មីទៀត។


លោក Suresh Kuchipudi អ្នកជំនាញខាងសត្វពាហនៈក្នុងរដ្ឋ Pennsylvania បានឲ្យដឹងថា “ការចរាចរណ៍នៃមេរោគនៅក្នុងហ្វូងសត្វ តែងតែបង្កើនលទ្ធភាពនៃការឆ្លងមកមនុស្ស ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺថា វាផ្តល់ឱកាសកាន់តែច្រើនសម្រាប់មេរោគ ក្នុងការវិវត្តទៅជាប្រភេទបំប្លែងថ្មី។ នៅពេលដែលវីរុសផ្លាស់ប្តូរទាំងស្រុង នោះវាអាចគេចផុតពីការការពារពីវ៉ាក់សាំងបច្ចុប្បន្ន។ ដូច្នេះយើងត្រូវតែផ្លាស់ប្តូរវ៉ាក់សាំងម្តងទៀត”។

គួរបញ្ជាក់ថា ការរកឃើញនេះកើតឡើងចំពេលដែល ករណីឆ្លងមេរោគកូវីដ១៩ ដែលជំរុញដោយវីរុសបំប្លែងខ្លួនប្រភេទ អូមីក្រុង កំពុងថយចុះក្នុងចំណោមប្រជាជនអាមេរិក។

ថ្វីបើមិនមានភ័ស្តុតាងបង្ហាញថា សត្វកំពុងចម្លងវីរុសមកមនុស្សក៏ដោយ ប៉ុន្តែការឆ្លងមេរោគភាគច្រើន ត្រូវបានរាយការណ៍នៅក្នុងប្រភេទសត្វដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សផ្ទុកកូវីដ៕



ប្រភព÷ Kampuchea News

ពីមុន / Previous បន្ទាប់ / Next