កន្លងហួសហើយ ទើបចាប់អារម្មណ៍រឿងមួយ! ចាំបានអត់ រំលងបាន ៩ខែមុនត្រូវចាប់ខ្លួនលោក William Guang ធ្លាប់ថាឲ្យមេចោររូបនេះថា…
ប្រិយមិត្តពុកម៉ែបងប្អូន ប្រាកដជាធ្លាប់បានទទួលជ្រាប អំពីករណី ឧក្រិដ្ឋកម្មប្លន់ដ៏កក្រើកក្នុងក្រុងភ្នំពេញ កាលពីកំឡុងខែមីនាកន្លងទៅជាក់ជាមិនខាន។ ដោយឡែក កាលពីពេលកន្លងមក ប្រការដែលគួរឲ្យកត់សម្គាល់នៅក្នុងពេលនោះគឺថា ក្រោយផ្ទុះករណី ប្លន់នោះ លោក William Guang យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហោះសារដោយបានលើកឡើងទាក់ទងនឹងមេក្លោងចោរ ដែលមានឈ្មោះថា អុឹម សុវណ្ណរិទ្ធ យ៉ាងដូច្នេះថា៖ ចេះតែឆ្ងល់ថា មេឧក្រិដ្ឋជនចា ប់ជំរិតដូចប្រហែលៗមុខ ការពិតទាល់ឆែកមេីលបានដឹងថា ធ្លាប់ឆាតមកសុំបេីកឡានអោយខ្ញុំ ៣-៤ ដង តែត្រូវខ្ញុំប ដិសេដ។ កុំអីក្លាយជាជ្រូកខ្វៃផស់ វាបាត់ បានន័យថាដេីរសុំការងារគេគ្រប់គ្នា។
ដេីម្បីសិក្សាថាមួយណាអាចធ្វេីស៊ីបាន? គួររំលឹកផងដែរថា កាលពីយប់ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ សមត្ថកិច្ចជំនាញនៃកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានសម្រុកចូល សម្បុកក្រុមចោរប្លន់ ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿង ពេជ្រត្រឡប់មកវិញ និងដកហូត អាវុធ ចំនួន ៥ ដើម ( វែង ១ ដើម ខ្លី ៤ ដើម ) ព្រមទាំងឃាត់ខ្លួនមនុស្សពាក់ព័ន្ធ បានចំនួន ១២ នាក់ ( ប្រុស ៩ នាក់ ស្រី ៣ នាក់ ) ដែលនៅក្នុងនោះរួមមានទាំងលលោក William Guang ម្នាក់ថែមទៀតផង៕
សូមទស្សនាវីដេអូខាងក្រោមនេះ ÷
ប្រភព÷ Feed News