Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

គិតយ៉ាងម៉េចដែរ បើទូរសព្ទឆ្លាតលំដាប់កំពូល Huawei P50 Pro Plus មានរចនាបថរូបរាងបែបនេះ?


ទូរសព្ទឆ្លាតជំនាន់ថ្មី Huawei P50 Series ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ។ ជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញថា វាមានលក្ខណៈសម្បត្តិពិសេសៗ និងរចនាបថរូបរាងរបស់ P50 Series ត្រូវបានលេចឡើងមកជាបន្តបន្ទាប់ ផងដែរ។ ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ តាមរយៈគេហទំព័រ Gizmochina យើងបានប្រទះឃើញរូបភាព Case ដែលបង្ហាញពីរចនាបថផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ P50 យ៉ាងច្បាស់ក្រឡែត។ ដោយឡែកនៅក្នុងថ្ងៃនេះវិញ តាមរយៈគណនីបណ្តាញសង្គម Twitter របស់អ្នកចែកចាយព័ត៌មានបែកធ្លាយ Yash Raj Chaudhary យើងបានប្រទះឃើញរូបភាពគំរូ ដែលបង្ហាញពីរចនាបរូបរាងរបស់ Huawei P50 Pro+ វិញម្តង។



បើផ្អែកទៅលើរូបភាពគំរូដំបូង បានធ្វើឲ្យយើងដឹងថា ផ្នែកខាងមុខរបស់ P50 Pro+ មានលក្ខណៈស្រដៀងទៅនឹង P50 អញ្ចឹងដែរ។ ដោយវានឹងបំពាក់មកជាមួយអេក្រង់លាត អមមកជាមួយលេនទម្លុះអេក្រង់ ១ គ្រាប់ ស្ថិតនៅចំកណ្តាល ក្បែរគែមអេក្រង់ផ្នែកខាងលើ។ ជាងនេះទៅទៀត រចនាបថទម្រង់កាមេរ៉ាក្រោយ P50 Pro+ ក៏មានលក្ខណៈស្រដៀងគ្នាទៅនឹង P50 ផងដែរ។ ដោយ P50 Pro+ នឹងភ្ជាប់មកជាមួយកាណុងកាមេរ៉ាដ៏ធំ មានសណ្ឋានរាងជាពងក្រពើ ហើយនៅក្នុងកាណុងកាមេរ៉ានោះដែរ ឃើញមានកងរង្វង់មូលធំចំនួន ២ នៅដាច់ពីគ្នា។ សម្រាប់ផ្នែកដែលខុសគ្នានោះ គឺស្ថិតនៅត្រង់ចំនួនកាមេរ៉ា និងភ្លើង Flash LED ក៏ដូចជាការតម្រៀបកាមេរ៉ាក្រោយតែម្តង។


មិនខុសនោះទេ បើតាមរយៈរូបភាពគំរូដដែលនេះ បានធ្វើឲ្យយើងដឹងបន្ថែមទៀតថា Huawei P50 Pro+ អាចនឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបដល់ទៅ ៥ គ្រាប់ ឯណោះ។ ដោយក្នុងនោះ ៣ គ្រាប់ ស្ថិតនៅក្នុងកងរង្វង់ទី ១ នៃផ្នែកខាងលើ តម្រៀបជារាងត្រីកោន។ ចំណែកឯ ២ គ្រាប់ទៀត ស្ថិតនៅក្នុងកងរង្វង់ទី ២ នៃផ្នែកខាងក្រោម ហើយក្នុងចំណោមនោះ មានមួយគ្រាប់គឺជាលេនពង្រីក Periscope។ ជាងនេះទៅទៀត នៅក្នុងកាណុងកាមេរ៉ាក្រោយរបស់ P50 Pro+ ក៏ឃើញមានភ្ជាប់មកជាមួយសេនស័រជំនួយ ១ គ្រាប់ និងភ្លើង LED Flash ដល់ទៅ ២ គ្រាប់ ថែមទៀតផង។






ប្រភព: Cambo Report
ពីមុន / Previous បន្ទាប់ / Next