Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

តោះមកទស្សនាកម្រងរូបភាព និងវីដេអូ នៃក្រុមអវកាសយានិក Crew-1 របស់ NASA ចុះមកកាន់ផែនដីវិញតាមរយៈយាន SpaceX


 យាន Crew Dragon របស់ SpaceX ដែលបំពេញបេសកកម្មឲ្យអង្គការ NASA បានទម្លាក់ខ្លួនចូលមកក្នុងបរិយាកាសផែនដី និងធ្លាក់ចូលក្នុងឈូងសមុទ្រ មិចស៊ីកូ ក្បែរទីក្រុងប៉ាណាម៉ា ប្រកបដោយសុវត្ថិភាព នៅពេលទាបភ្លឺថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២១ (ម៉ោង ២:៥៦នាទី) ជាមួយអវកាសយានិក ដែលជិះនៅលើនោះទាំងអស់ ០៤រូប។




Crew-1 គឺជាបេសកកម្មដឹកអវកាសយានិក ពេញលក្ខណៈដំបូងដែលទទួលបន្ទុកដោយ SpaceX ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។ យាន Dragon មួយនេះ បានទម្លាក់ខ្លួនទៅកាន់គោលដូចការគ្រោងទុក នៅពេលយប់ជាលើកដំបូង ដែលរឿងបែបនេះមិនធ្លាប់កើតមាន ៥៣ឆ្នាំមកហើយ គិតចាប់តាំងពីបេសកកម្ម Apollo 8 របស់អង្គការ NASA កាលពីថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ១៩៦៨ ដែលបានទម្លាក់ខ្លួនមកផែនដីវិញទាំងយប់ដូចគ្នា៕










ប្រែសម្រួលដោយ៖ Cambo Space
ប្រភព និងរូបភាព៖ NASA, SpaceX, space.com

ពីមុន / Previous បន្ទាប់ / Next