Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

សេចក្តីជូនដំណឹង ស្ដីពី ភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

សេចក្តីជូនដំណឹងស្ដីពីភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព


 ក្រសួងសុខាភិបាល សូមជម្រាបជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណៈជនទាំងអស់ មេត្តាជ្រាបជ្រាបថា ភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសលេខ ០៨១ ស.នក.ប្រក ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

 ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស នឹងរក្សាគម្លាតសុវត្ថិភាពបុគ្គល ទៅបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ ០៨១ ស.នក.ប្រក ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

 ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស នឹងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

 អាស្រ័យហេតុនេះ សូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឆាប់ពិធីការដើម្បីធានាឲ្យបានម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចគោលាបសុវត្ថិភាព និងសូមសាធារណជនទាំងអស់ចូលរួមឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕


សរសេរដាក់ក្នុង Blogger ដោយ: Khat Sokkim / Kum Elizabeth ( ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ )

ពីមុន / Previous បន្ទាប់ / Next