Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

កាស AirPods 3 | Music HiFi នឹងបង្ហាញខ្លួនជាផ្លូវការណ៍នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ


កាលពីពេលមុន មានពាក្យចចាមអារ៉ាមជាច្រើន ទម្លាយថា កាសស្តាប់ស៊េរីថ្មី Apple AirPods 3 និង Apple Music HiFi នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Spring Loaded Event ដែលបានប្រារព្ធឡើងនៅក្នុងខែមេសាកន្លងទៅនេះ។ ប៉ុន្តែរឿងនេះ គឺមិនបានកើតឡើងទេនោះទេ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី Hits Double Daily បានអោយដឹងថា ក្រុមហ៊ុន Apple នឹងបង្ហាញនូវកាសស្តាប់ AirPods 3 នៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ក្រៅពីការបង្ហាញនូវកាសស្តាប់ថ្មីនេះ ក្រុមហ៊ុននេះ នឹងបង្ហាញនូវ Apple Music HiFi ផងដែរ។ សេវាកម្មថ្មីនេះ គឺសម្រាប់ប្រកួតប្រជែងជាមួយនឹង Spotify HiFi ដោយផ្ទាល់តែម្តង។


របាយការណ៍នេះ មិនមានទម្លាយនូវកាលបរិច្ឆេទជាក់លាក់អំពីការប្រកាសបង្ហាញនូវកាសស្តាប់ AirPods ជំនាន់ទី 3 នេះទេ។ ប៉ុន្តែបាននិយាយថា វានឹងកើតឡើងនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ កាសស្តាប់នេះ នឹងមានការឌីស្សាញដូចទៅនឹងកាសស្តាប់ AirPods Pro ផងដែរ ប៉ុន្តែវាក៏មានការផ្លាស់ប្តូរមួយចំនួនផងដែរ។ វាមានរូបភាពបែកធ្លាយជាច្រើនដែលមានការបង្ហាញអំពីម៉ូឌែលកាសស្តាប់ជំនាន់ថ្មីនេះ។


កាសស្តាប់ជំនាន់ទី 3 នេះ គឺមានបច្ចេកវិទ្យាផ្តាច់មុខ Active Noise Cancellation សម្រាប់ម៉ូឌែលប្រភេទ Pro។ ការឌីស្សាញរបស់កាសនេះ អាចនឹងមានការផ្លាស់ប្តូរខ្លះផងដែរទៅលើសេនស័រនោះ។ ពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ទំហំរបស់កាសស្តាប់ AirPods Pro នេះ គឺតូចជាងមុន ហើយភ្លើងសាកថាមពលរបស់វាគឺនៅផ្នែកខាងមុខវិញ។

ការបង្ហាញវត្តមានរបស់សេវាកម្ម Apple Music HiFi គឺនៅចំពេលដែលមានការកើនឡើតទៅលើសេវាកម្ម music streaming platforms ដែលផ្តោតទៅលើការផ្តល់នូវសំឡេងច្បាស់ និងពិរោះនោះ។ បច្ចុប្បន្ននេះ គឺសេវាកម្ម Spotify, Tidal និង Amazon Music ដែលផ្តល់នូវសេវាកម្ម HiFi នេះ សម្រាប់ subscribers របស់ពួកគេ។ នៅពេលនេះ ក្រុមហ៊ុន Apple គឺផ្តោតខ្លាំងទៅលើសេវាកម្មរបស់ខ្លួន ហើយខ្លួនមិនអោយសេវាកម្មនេះ នៅឆ្ងាយពីគូប្រជែងរបស់ខ្លួននោះទេ៕



ពីមុន / Previous បន្ទាប់ / Next