Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

vivo X60 Pro បង្ហាញវត្តមានជាផ្លូវការលើទីផ្សារកម្ពុជាហើយ


ក្រុមហ៊ុនបច្ចេកវិទ្យា vivo ថ្មីៗនេះ បានប្រកាសបង្ហាញនូវ វត្តមានទូរសព្ទឆ្លាត X60 Pro ជាផ្លូវការ នៅក្នុងទីផ្សារប្រទេសកម្ពុជាយើងហើយ វាគឺជាប្រភេទទូរសព្ទឆ្លាត Flagship ដ៏ប្រណិតម៉ូឌែលចុងក្រោយ ថែមទៀតផង។ ទូរសព្ទឆ្លាតប្រណិតនេះ គឺជាកិច្ចសហប្រតិបត្តិការរបស់ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ជាមួយនឹងក្រុមហ៊ុន  ZEISS ដែលជាក្រុមហ៊ុននាំមុខគេមួយ លំដាប់ពិភពលោក ទៅលើបច្ចេកវិទ្យាអុបទិក និង Opto-Electronics ។ ជាមួយនឹងការឌីស្សាញប្រកបដោយ បច្ចេកវិទ្យាដ៏ច្នៃប្រឌិតខ្ពស់ របស់ក្រុមហ៊ុន vivo ជាមួយនឹងការសហការផ្នែកវិស្វកម្ម ជាមួយនឹងក្រុមហ៊ុន ZEISS ទូរសព្ទឆ្លាត X60 Pro បង្ហាញអំពី ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ នៅក្នុងការថតរូបភាព។


ទូរសព្ទឆ្លាត vivo X60 Pro នេះបានដាក់សម្ពោធតាមអនឡាញ (Online) នឹងប្រកាសជាផ្លូវការនៅលើទីផ្សារ កាលពីថ្ងៃទី 02 ខែមេសា ឆ្នាំ 2021 ជាមួយនឹងតម្លៃ 859 ដុល្លារ។

លោក Spark Ni អគ្គនាយករងជាន់ខ្ពស់ និងជា CMO របស់ក្រុមហ៊ុន vivo បាននិយាយថា ក្រុមហ៊ុន vivo ពិតជារំភើបខ្លាំងណាស់ ក្នុងការផ្តល់ឲ្យអ្នកប្រើប្រាស់ជាច្រើននូវ បទពិសោធន៍នៃកាមេរ៉ាថ្មី ជាមួយនឹងសមត្ថភាព កាមេរ៉ារបស់ក្រុមហ៊ុន ZEISS ដែលជាក្រុមហ៊ុនកំពូល ទៅលើបច្ចេកវិទ្យាអុបទិក អស់រយៈពេល 175 ឆ្នាំហើយនោះ។ ទូរសព្ទឆ្លាតជាច្រើនពេលនេះ បានក្លាយជាស្ទាយ៍ជីវិតមួយ របស់អ្នកប្រើប្រាស់ នៅក្នុងការថតរូបភាព និងសកម្មភាពសំខាន់ប្រចាំថ្ងៃ ហើយបច្ចេកវិទ្យាថតរូបភាពនេះ បានក្លាយជាបទពិសោធន៍ចម្បង សម្រាប់អ្នកប្រើប្រាស់។ vivo បានសហការជាមួយនឹងក្រុមហ៊ុន ZEISS ក្នុងការនាំយកនូវ បច្ចេកវិទ្យារូបភាពច្បាស់ កាន់តែម៉ត់ស្រស់ស្អាតជាងមុន។

សម្រាប់លក្ខណៈសម្បត្តិពិសេស របស់ទូរសព្ទឆ្លាតត្រកូល X60 series នេះ គឺភ្ជាប់មកជាមួយនឹងសេនស័រថ្មី នៃការសហការរបស់ក្រុមហ៊ុន vivo និង ZEISS ដែលផ្តលនូវ ទូរសព្ទឆ្លាតដែលមានសមត្ថភាពខ្លាំង និងកាមេរ៉ាលំដាប់ខ្ពស់។ ទូរសព្ទឆ្លាតម៉ូឌែល vivo X60 Pro គឺមានកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ រួមមានទំហំ 48MP + 13MP + 13MP ហើយវាមានកាមេរ៉ាខាងមុខចំនួន ១ គ្រាប់ទំហំ 32MP សម្រាប់ថត Selfie ជាដើម។


ហើយនេះគឺជាលើកដំបូងបំផុត ដែលអ្នកប្រើប្រាស់ជាច្រើន អាចចូលទៅប្រើ មុខងារថត Portrait បែប Biotar របស់ ZEISS នៅលើទូរសព្ទឆ្លាតត្រកូល vivo X series។ មុខងារថ្មីនេះអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ជាច្រើនបង្កើតនូវ រូបភាព Portrait យ៉ាងប្រណិត។ វាក៏មានភ្ជាប់ជាមួយនឹងមុខងារ Bokeh ដែលថតរូបបានស្អាតប្លែក។

ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានធ្វើការពង្រឹង ទៅលើបច្ចេកវិទ្យា នៃការថតរូបភាព នៅលើទូរសព្ទឆ្លាតត្រកូល X60 Series ដែលចាប់ផ្តើមជាមួយនឹង មុខងារទប់លំនឹង Gimbal Stabilization 2.0 តែម្ដង។ ជាមួយនឹងប្រព័ន្ធ Gimbal Camera System និងបច្ចេកវិទ្យា Pixel Shift Ultra HD Imaging នោះ ប្រព័ន្ធកាមេរ៉ារបស់ទូរសព្ទឆ្លាត vivo X60 Pro គឺមានការពង្រឹង ទៅលើភាពច្បាស់នៃរូបភាព និងកាន់តែម៉ត់ ដែលធ្វើឲ្យរូបភាពនានា មានកម្រិតភាពច្បាស់ដល់ទៅ Ultra-HD ថែមទៀត។ ទូរសព្ទឆ្លាត X60 Pro ប្រើប្រាស់នូវបច្ចេកវិទ្យា VIS 5-Axis ទប់លំនឹងវីដេអូ Video Stabilization ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជាច្រើន អាចថតវីដេអូបានច្បាស់ នៅក្នុង Dynamic Motion ផងដែរ។ បន្ថែមពីនេះទៀតនោះ វាក៏មានមុខងារ Extreme Night Vision 2.0 ដែលជួយអ្នកប្រើប្រាស់ជាច្រើន ក្នុងការថតរូបភាពនៅពេលយប់បានភ្លឺ។ វាក៏មាននូវការប្រើប្រាស់ AI Noise Reduction Algorithm ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ពីក្រុមហ៊ុន vivo ថែមទៀតផង។


ទូរសព្ទឆ្លាតស៊េរីថ្មី vivo X60 Series គឺបំពាក់នូវមុខងារជាច្រើន នៅក្នុងការថតរូបភាព និងវីដេអូ ជាមួយនឹងបច្ចេកវិទ្យាសម្បូរបែប។ តាមរយៈមុខងារ Cinematic Master អ្នកអាចថតវីដេអូ នៅក្នុងកម្រិតខ្នាត 2.35:1 Widescreen Aspect Ratio ជាមួយនឹងកម្រិត Audio Zoom និង Direction Sound Input ចាប់បានសំឡេងច្បាស់។ ផ្អែកទៅលើស្ថានភាព នៃតម្រូវការរបស់ អ្នកប្រើប្រាស់ជាច្រើន អាចធ្វើការជ្រើសរើសរវាង មុខងារផ្សេងៗដូចជា HDR Super Night Portrait, Ultra-Wide Night Mode, Super Pano, Pro Sports Mode, Kids Snapshot, Multi-Style Portrait និង Long-Exposure Mode ជាដើម។

ទូរសព្ទឆ្លាត vivo X60 Pro មានសមត្ថភាពខ្លាំង ការភ្ជាប់ទំនាក់ទំនងដ៏អស្ចារ្យ និងល្បឿនលឿនក្នុងការប្រើប្រាស់។ វាប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 870 ដែលផ្តល់នូវបទពិសោធន៍ ងាយស្រួលនៃការប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយនឹងការពង្រឹង ទៅលើបច្ចេកវិទ្យា CPU និង GPU បន្ទះឈីបនេះអាចប្រើប្រាស់នូវ បច្ចេកវិទ្យា 5G ក៏ដូចជារ៉េមទំហំធំដល់ទៅ 12GB បូករ៉េមជំនួយ 3GB និងមានអង្គផ្ទុកទិន្នន័យ 256GB។









ទូរសព្ទឆ្លាត vivo X60 Pro មានអេក្រង់ Refresh Rate កម្រិត 120Hz និងល្បឿនប៉ះឆ្លើយតប Response Rate កម្រិត 240Hz ជាមួយនឹងអេក្រង់ AMOLED លាតពេញ។ អេក្រង់ Refresh Rate កម្រិត 120Hz ផ្តល់នូវចលនារលូន ខណៈពេលដែលល្បឿន Response Rate កម្រិត 240Hz ធ្វើឲ្យការលេងហ្គេម ឆ្លើយតបតាមការបញ្ជាបានលឿនបំផុត។ ទូរសព្ទឆ្លាត X60 Series គឺទទួលបាននូវ វិញ្ញាបនបត្រជាច្រើនដូចជា HDR10+, SGS Eye Care Display, SGS Seamless និង Hi-Res Audio ផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រើប្រាស់នូវ បច្ចេកវិទ្យាជាច្រើនដ៏អស្ចារ្យ នៅលើទូរសព្ទឆ្លាត X60 series នេះ។ ទូរសព្ទឆ្លាត X60 Pro គឺមានអេក្រង់ទំហំ 6.56 អ៊ីញ Flexible Ultra O Screen ជាមួយនឹងកម្រិតគែមកោង 3D ថែមទៀត។ កាមេរ៉ាខាងក្រោយរបស់ទូរសព្ទឆ្លាត vivo X60 series គឺមានការប្រើប្រាស់នូវ Dual-Tone Step ដែលធ្វើឲ្យការឌីស្សាញទូរសព្ទឆ្លាតនេះថ្មីប្លែក។ Dual-Tone Step គឺជាបច្ចេកវិទ្យា ដែលផ្តោតទៅលើការថតរូបភាព និងវីដេអូ ដែលជាកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុន ZEISS។ vivo X60 Pro មានកម្រាស់ 7.36mm និងមានទម្ងន់ 176g។

មួយវិញទៀត ទូរសព្ទឆ្លាត vivo X60 Pro នេះដែរ ក៏ត្រូវបានដាក់ឲ្យធ្វើការ Pre-Order (កុម្មង់ទុកមុន) ចាប់ពីថ្ងៃទី 03 រហូតដល់ថ្ងៃទី 09 ខែមេសា ឆ្នាំ 2021 នេះតទៅ ដែលមានបន្ថែមជាមួយនឹងកាដូ៖ ម៉ាស៊ីម៉ាស្សាសាច់ដុំ និងកាដូបន្ថែមក្នុងអំឡុងពេល Pre-Order មានដូចជា កាតាបស្បែក ហើយនិងស៊ីកាតស្មាត ដែលមានតម្លៃស្មើ 129 ដុល្លាថែមទៀតផង៕

សូមចុចទស្សនាវីដេអូខាងក្រោមនេះ


សូមចុចអានខ្លឹមសារអត្ថបទទាំងស្រុងនៅខាងក្រោមនេះ👇

ពីមុន / Previous បន្ទាប់ / Next