Resident Evil Village គឺជាប្រភេទហ្គេមដែលស្ថិតនៅក្នុងចំណោមហ្គេមបែបភ័យរន្ធត់មួយ ដ៏មានប្រជាប្រិយភាព នៅក្នុងពេលបច្ចុប្បន្ននេះ ដោយវានឹងដាក់ឲ្យទិញលេងនៅថ្ងៃទី 7 ខែឧសភា ឆ្នាំ 2021 ខាងមុខនេះហើយ។ សម្រាប់អ្នកដែលកំពុងរង់ចាំលេងហ្គេម Resident Evil Village វគ្គថ្មី អាចធ្វើការទស្សនាវីដេអូលេងហ្គេម Gameplay លើកដំបូងបង្អស់ នៅលើម៉ាស៊ីនហ្គេម PlayStation 4 Pro ក្នុងពេលនេះសិនបាន។
កាលពីពេលថ្មីៗនេះ IGN បានចែករំលែកវីដេអូ Gameplay នៅក្នុងកម្រិតគុណភាពដល់ 4K រយៈពេល 5 នាទី ដើម្បីដាក់បង្ហាញអំពីរបៀបលេង និងក្រាហ្វិករបស់ហ្គេម Resident Evil Village ដែលលេងចេញពីម៉ាស៊ីនហ្គេម PlayStation 4 Pro ផងដែរ។ ហាក់បីដូចជា ការដាក់បង្ហាញនៅលើវីដេអូ Trailer ពីមុនៗមកអ៊ីចឹងដែរ ដោយក្រាហ្វិករបស់ហ្គេមមួយនេះ អាចចាត់ទុកថាដូចពិតៗម្យ៉ាងដែរ ដើម្បីធ្វើឲ្យអ្នកលេងកាន់តែភ័យខ្លាច។
អ្នកលេងអាចរំពឹងទុកបានថា ភាគច្រើនពួកគេនឹងត្រូវ ស្ថិតនៅក្នុងស្ថានភាពងងឹត ជាមួយការខ្វះខាតគ្រាប់កាំភ្លើង ស្រដៀងគ្នាទៅនឹងវគ្គមុនៗមក។ លើសពីនេះទៅទៀត យើងក៏មានឱកាសបានឃើញ វត្តមានរបស់លោកស្រី Lady Dimitrescu ដែលជាមេបិសាចមួយ នៅក្នុងវីដេអូ Gameplay ខាងក្រោមនេះ។
សូមទស្សនាវីដេអូក្រោមនេះ
សូមចុចអានខ្លឹមសារអត្ថបទទាំងស្រុងនៅខាងក្រោមនេះ👇