កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ យើងឃើញថាសារព័ត៌មានទាំងក្នុង និងក្រៅប្រទេសបានចុះផ្សាយទាក់ទងអំពីទូរសព្ទឆ្លាតជំនាន់ថ្មី OPPO A74 ជាបន្តបន្ទាប់ ហើយវាក៏កំពុងតែទទួលបានការគាំទ្រច្រើនផងដែរ។
ដោយឡែកកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានបើកបង្ហាញមុខមាត់ទូរសព្ទឆ្លាតថ្មីមួយម៉ូឌែលផ្សេងទៀត ស្ថិតនៅក្នុងត្រកូល A ហើយវាគឺជា OPPO A74។ OPPO A74 ប្រើប្រាស់អេក្រង់ AMOLED ទំហំ 6.43 អ៊ីញ អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ ក៏ដូចជាគាំទ្របច្ចេកស្កេនស្នាមម្រាមដៃក្រោមអេក្រង់ជំនាន់ 3.0 ផងដែរ។ បើងាកទៅមើលផ្នែករូបរាងវិញ យើងឃើញថា OPPO A74 មានរចនាបថទាន់សម័យ កម្រាស់ស្តើង 8.4mm និងមានទំងន់ស្រាលត្រឹម 178g ប៉ុណ្ណោះ។ សម្រាប់ផ្នែកកាមេរ៉ា OPPO A74 បានភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 16MP ជាលេនទម្លុះអេក្រង់ និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយក្នុងនោះលេនគោលមានទំហំ 48MP លេន Macro ទំហំ 2MP និងលេន Portrait ទំហំ 2MP។
ទៅផ្នែកកម្លាំងម៉ាស៊ីនរបស់វាវិញ OPPO A74 ប្រើប្រាស់បន្ទះឈីប Snapdragon 662 មាន CPU សរុបចំនួន 8 គ្រាប់ អាចរត់បានក្នុងល្បឿនខ្ពស់បំផុត 2.0GHz អមមកជាមួយអង្គគណនារូបភាព Adreno 610 ក៏ដូចជា RAM ប្រភេទ LPDDR4x ទំហំ 6GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB ជាប្រភេទ UFS 2.1 ផងដែរ។ លើសពីនេះ ទូរសព្ទឆ្លាតជំនាន់ថ្មី OPPO A74 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 ស្រោបដោយស្បែក ColorOS 11.1 ជួយឲ្យបទពិសោធន៍នៃការប្រើប្រាស់កាន់តែរលូនជាងមុន ថែមមួយកម្រិតទៀត។
OPPO A74 មានថាមពលថ្មធំទំហំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្រិតកម្លាំង 33W ហើយអាចប្រើសម្រាប់សន្ទនាទូរសព្ទបានរហូតដល់ទៅជាង 56 ម៉ោង ឯណោះ។ បើបើកមើលវីដេអូនៅលើ Youtube បានដល់ជាង 17 ម៉ោង និងការលេងហ្គេមកម្សាន្តក្នុងកម្រិតក្រាហ្វិចមធ្យមៗបានដល់ទៅជាង 10 ម៉ោង ផងដែរ។
តម្លៃនិងថ្ងៃចេញលក់ រាល់ការទិញ OPPO A74 តម្លៃ 259 ដុល្លារ អ្នកនឹងទទួលបានកញ្ចប់កាដូបន្ថែម ដែលមានតម្លៃ $72 ភ្លាមៗ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ខាងមុខ ដោយកាដូរួមមានដូចជា Bluetooth Speaker និងស៊ីមស្មាតលេខពិសេស (Copper) ភ្ជាប់គម្រោង Smart ធំហ្មង ១២ សប្តាហ៍៕
សូមចុចអានខ្លឹមសារអត្ថបទទាំងស្រុងនៅខាងក្រោមនេះ👇