សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្ដីពីករណីស្លាប់បុរសជនជាតិចិនអាយុ ៤២ ឆ្នាំដោយសារជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា បុរសជនជាតិចិន អាយុ ៤២ ឆ្នាំ ដែលរស់នៅ Apparent PRINCE TOWER សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ២២:០០ នាទី។
អ្នកជំងឺខាងលើត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២១ នេះផងដែរ ដោយស្ថានភាពអ្នកជំងឺ មានស្ថានភាពធ្ងន់ធ្ងរទេតាំងពីចូលសម្រាកពេទ្យដំបូងមកហើយនោះ ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេស តែសភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ២២:០០ នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ÷ បុរសជនជាតិចិន អាយុ ៤២ ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្ដាលមកពីវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណៈទុកយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យហេតុដូចបានជំរាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។