នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន ៤១ នាក់ទៀត សុទ្ធតែអ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ក្នុងនោះដែរក៏មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ២៤ នាក់ ផងដែរ ។
តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ១៤ មីនា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ៧៩២ នាក់ហើយ ។ ដោយឡែកចំនួនអ្នកដែលបានរកឃើញសរុបទូទាំងប្រទេសតាំងពីលើកដំបូង រហូតមកដល់ពេលនេះ គឺមានចំនួន ១៣០៥ នាក់ ៕
ប្រភព: Sabay News