Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ឃុំចំនួនបួនត្រូវបិទក្នុងថ្ងៃតែមួយ នៅស្រុកដែលផ្ទុះកូវីដ១៩ខ្លាំង ក្នុងខេត្តព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង បានប្រកាសផ្អាកបណ្តោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋ ចំនួន ០៤ឃុំ ដែលមាន ឃុំព្រែកខ្សាយ (ក) , ឃុំព្រែកខ្សាយ (ខ), ឃុំអ្នកលឿង និងឃុំពាមរក៍ នៃស្រុកពាមរក៍ ខេត្តព្រៃវែង ដោយស្ថានភាពរីករាលដាលនៃជំងឺកូវីដ -១៩ ចូលក្នុងសហគមន៍ ពិសេសព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ” នៅតែបន្តកើនឡើង ។

ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ” នេះ ខេត្តព្រៃវែង ក៏មានប្រជាពលរដ្ឋវិជ្ជមាន កូវីដ -១៩ ដែលបានចាប់ផ្តើមកើតលើប្រជាពលរដ្ឋម្នាក់ក្នុងស្រុកពាមរក៍ និងបានបន្តទៅប្រជាពលរដ្ឋផ្សេងទៀតក្នុង ស្រុកពាមរក៍ និងបណ្តាស្រុកមួយចំនួនទៀត ក្នុងខេត្តព្រៃវែង គិតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ស្រុកពាមរក៍ មានអ្នកវិជ្ជមានកូវីដ -១៩ ចំនួន ៣៦នាក់ ដែលសរុបទូទាំងក្នុងខេត្ត មានចំនួន ៤៥នាក់។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការផ្អាកបណ្តោះ អាសន្ននូវការចេញ-ចូល ចំពោះប្រជាពលរដ្ឋ ចំនួន ០៤ឃុំ គឺឃុំព្រែកខ្សាយ (ក) ឃុំព្រែកខ្សាយ (ខ) ឃុំអ្នកលឿង និង ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះតទៅ ដែលមានទីតាំង ចំនួន ០៤គោលដៅ ដូចខាងក្រោម៖

គោលដៅទី១៖ ចំណុចខាងលិចរង្វង់មូលត្រីកោណ គល់ស្ពានត្សឹបាសា(ស្ពានអ្នកលឿង)ផ្លូវជាតិលេខ១

គោលដៅទី២៖ ចំណុចផ្លូវកែងចូលភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ( ផ្លូវជាតិលេខ១១)

គោលដៅទី៣៖ ចំណុចផ្លូវចូលវត្តទួលសមាធិ ឃុំព្រែកខ្សាយ(ខ)

គោលដៅទី៤៖ ចំណុចព្រំប្រទល់ស្រុកពាមរក៍ និងស្រុកពាមជរ (ផ្លូវលេខ៣១០) ។

ចំពោះការផ្អាកចរាចរណ៍ចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយពីស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាល រដ្ឋបាលខេត្ត នឹងជូនដំណឹងពេលក្រោយ ៕


ប្រភព: Sabay News

ពីមុន / Previous បន្ទាប់ / Next