Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ឲ្យ​កូន​បៅ​ដោះ ពេល​ណា​ម៉ាក់ៗ​មក​រដូវ​វិញឬ?

សម្រាល​កូន​រួច ម៉ាក់ៗ​មិន​ទាន់​មក​រដូវ​ភ្លាម​នោះ​ទេ ហើយ​បើ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ទៀត នោះ​អាច​ពន្យារ​ការ​មក​រដូវ​បាន​កាន់​តែយូរ។ តើ​ម៉ាក់​ដែល​បំបៅ​ដោះ​កូន អាច​ពន្យារ​ការមក​រដូវ​បាន​យូរ​ប៉ុន​ណា?


រួមភេទ


ចម្ងល់​នេះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បកស្រាយ​ថា មិន​ទៀង​នោះ​ទេ អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​ដែល​ម៉ាក់ៗ​បំបៅ​កូន តើ​ញឹក​ញាប់ និង​ទៀង​ទាត់​ប៉ុនណា? បើ​ម៉ាក់ៗ​បំបៅ​កូន​បាន​ទៀង​ទាត់ ហើយ​ញឹក​ញាប់​ទទៀតនោះអាច ​ពន្យារ​ការ​មក​រដូវ​កាន់​តែ​យូរ អាច​ពី៦ខែ ទៅ១ឆ្នាំ ឬ​លើស​ពី​នេះ។

ផ្ទុយទៅវិញ បើ​ម៉ាក់ៗ​បំបៅដោះ​កូន​តិចៗ ហើយ​មិន​សូវ​ទៀង​ទាត់​ទៀត នោះ​ការ​រដូវ​អាច​នឹង​ឆាប់ ដូច​ម៉ាក់ៗ​ដែល​មិន​បំបៅ​ដោះ​កូន​ដែរ។


រួមភេទ


ម៉ាក់ៗ​បំបៅ​ដោះ​កូន បើ​មិន​មក​រដូវ ពេល​រួមភេទ​មិន​បាច់​ការពារ​បាន​អត់?


លោក​វេជ្ជបណ្ឌិត​ថា ជា​ទូទៅ​ការ​បំបៅដោះ​កូន អាច​ពន្យារ​កំណើត​បាន តែ​មិន​មែន​ការពារ​បាន​១០០%​​នោះ​ទេ អ៊ីចឹង​ហើយ​ទើប​​គ្រូពេទ្យ​ណែនាំ​ឲ្យប្រើ​មធ្យោបាយ​ពន្យារ​កំណើត​បន្ថែម​ទៀត ទោះ​ជា​ស្ត្រី​បំបៅ​ដោះ​កូន​ក៏​ដោយ។ អាច​ប្រើ​ស្រោម​ក៏បាន លេប​ថ្នាំ​ក៏​បាន ឬ​ក៏​ដាក់​កង និង​មាន​វិធី​ច្រើន​ទៀត ម៉ាក់ៗ​អាច​ពិភាក្សាជម្រើសនៃការ​ពន្យារ​កំណើត​​ជាមួយ​គ្រូពេទ្យ​បាន៕


ប្រភព: Hello Krupet

ពីមុន / Previous បន្ទាប់ / Next