នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រទី ០២ ខែតុលា ឆ្នាំ ២០២០ ។លោកស្រី Hicks បានរួមដំណើរជាច្រើនលើកជាមួយលោកត្រាំកាលពីពេលថ្មីៗនេះក្នុងនោះរួមមានទាំងវេទិកាតស៊ូមតិក្នុងទីក្រុង ក្លេវ លែនដ៍ ( Cleve land ) កាលពីថ្ងៃអង្គារ និងបានអមដំណើរ លោក ប្រធានាធិបតីអាមេរិករូបនេះទៅចូលរួមក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោតកាលពីថ្ងៃពុធកន្លងទៅនៅឯរដ្ឋមីននីសូតា ( Minnesota ) ផងដែរ ។ មកទល់នឹងពេលនេះមិនទាន់មានព័ត៌មានលម្អិតថាតើលោកស្រី Hicks មានរោគសញ្ញាធ្ងន់ឬក៏ស្រាលនៅឡើយទេ ។
គួរបញ្ជាក់តាមក្នុងសេចក្ដីថ្លែងការណ៍គួរបញ្ជាក់តាមក្នុងសេចក្ដីថ្លែងការណ៍របស់សេតវិមានថាលោកត្រាំបានថែទាំសុខភាព និងការពារខ្លួនលោកជានិច្ចហើយក្រុមមន្ត្រីរបស់លោកតែងតែបានអនុវត្តតាមការណែនាំយ៉ាងខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ។ ក៏ប៉ុន្តែជារឿយៗលោកត្រាំ និងក្រុមមន្ត្រីរបស់លោកត្រូវបានគេសង្កេតឃើញថាមិនបានពាក់ម៉ាសឡើយ នៅពេលចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត៕
ប្រភព : Khmer Make