Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ថ្ងៃនេះមានករណីអ្នកជាសះស្បេីយ​ពីវីរុសកូវីដ-១៩ ០១នាក់​

សេចក្ដីជូនពត៌មានរបស់ក្រសួងសុខាភិបាលស្តីពីករណីព្យាបាលជាសះស្បើយ ០១នាក់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូន សាធារណជនទាំងអស់អោយបានជ្រៀបពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាដូចមានខាងក្រោមនេះ៖


១. ស្ថានភាពជំងឺកូវីដ-១៩នៅទូទាំងប្រទេស៖
 គិតត្រឹមតែម៉ោង ០៧ៈ០០ ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖

   * ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១៩៧ នាក់ ( ស្មើរនិង ៨២,០៨% ធៀបនឹងអ្នកមានវិរុសកូវីដ-១៩ទាំងអស់ ) នៅក្នុងចំនួននេះមានស្រី ៤៣នាក់ នឹងបុរស ១៥៤នាក់ 

   * អអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៤០ នាក់ ( ស្រ្តី ៤៦ នាក់ និងបុរស ១៩៤នាក់ ) ។
   * អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៤១ នាក់៖
      . នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០២ នាក់ ( ស្រ្តី ០១នាក់ និងបុរស ០១នាក់ )
      . នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ៣៣នាក់ ( ស្រ្តី ០១នាក់ នឹងបុរស ៣២នាក់ ) 
      . នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺមានចំនួន ០៦នាក់ ជាបុរស 
   * អ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ ស្រ្តីជនជាតិអាមេរិកកាំង ០១នាក់ នឹងបុរសជនជាតិអាមេរិកកាំង ០១នាក់។


២. ករណីជាសះស្បើយ៖ ស្រ្តីជនជាតិខ្មែរចំនួន ០១នាក់
- ស្រ្តីអាយុ ៣៨ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណខណ្ឌចំការមនរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។



ពីមុន / Previous បន្ទាប់ / Next