សេចក្ដីជូនពត៌មានរបស់ក្រសួងសុខាភិបាលស្តីពីករណីព្យាបាលជាសះស្បើយ ០១ នាក់ នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូន សាធារណជនទាំងអស់អោយបានជ្រៀបពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាដូចមានខាងក្រោមនេអ៖
នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០ មានអ្នកជាសះស្បេីយពីជម្ងឺកូវីដ-១៩ ចំនួន ០៣ នាក់ និងករណីអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០១ នាក់។
១. ស្ថានភាពជំងឺកូវីដ-១៩នៅទូទាំងប្រទេស៖
គិតត្រឹមតែម៉ោង ០៧ៈ០០ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មាន៖
* ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២០០ នាក់ ( ស្មើរនិង ៨២,៩៩% ធៀបនឹងអ្នកមានវិរុសកូវីដ-១៩ទាំងអស់ ) នៅក្នុងចំនួននេះមានស្រី ៤៣ នាក់ និងបុរស ១៥៧ នាក់
* អអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៤១ នាក់ ( ស្រ្តី ៤៦ នាក់ និងបុរស ១៩៥ នាក់ ) ។
* អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៣៩ នាក់៖
. នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០២ នាក់ ( ស្រ្តី ០១នាក់ និងបុរស ០១នាក់ )
. នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ៣១ នាក់ ( ស្រ្តី ០១នាក់ នឹងបុរស ៣០ នាក់ )
. នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺមានចំនួន ០៦នាក់ ជាបុរស
* អ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ ស្រ្តីជនជាតិអាមេរិកកាំង ០១នាក់ នឹងបុរសជនជាតិអាមេរិកកាំង ០១នាក់។
២. ករណីជាសះស្បើយ៖ បុរសជនជាតិខ្មែរចំនួន ០២ នាក់ នឹងបុរសជនជាតិអាមេរិកកាំង ០១ នាក់
- បុរសអាយុ ២៥ ឆ្នាំ មានអាសយដ្ឋាននៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
- បុរសអាយុ ២៧ ឆ្នាំ មានអាសយដ្ឋាននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
បុរសជនជាតិខ្មែរទាំងពីរនាក់ខាងលើជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ ដង ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
- បុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាន់វីសាប្រភេទ A មានអាសយដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា រាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរពីសហរដ្ឋអាមេរិកបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ ដង ដែលគ្រប់គ្រង និងរាយការណ៍ដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា។
៣. ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី៖ បុរសជនជាតិអាមេរិកចំនួន ០១ នាក់
- បុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាន់វីសាប្រភេទ A មានអាសយដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា រាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរពីសហរដ្ឋអាមេរិកបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ដែលលទ្ធផលវិភាគវត្ថុសំណាកលើកទី ០៣ នាថ្ងៃទី ១៥ នៃការធ្វើចត្តាឡឹស័ករបស់គាត់ រាយការណ៍ដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០។ អ្នកជម្ងឺត្រូវបានដាក់នៅក្នុងបន្ទប់មួយដោយឡែក នៅក្នុងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីធ្វើការព្យាបាលដោយក្រុមគ្រូពេទ្យអាមេរិកកាំងនៃស្ថាទូតនេះ។