សេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបានជាង៣១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
ប្រភពដដែល បានបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២៥នេះ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ ទទួលបានចំណូលសរុប ៣១ ០៦៨ ៧៤៣ដុល្លារ ពីមានភ្ញៀវទេសចរបរទេស ចំនួន៦៦៩ ៦១៩នាក់ កើនឡើង២.៧២%។
តាមគ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរបរទេស ១៣ ៧៧៩នាក់ បានចូលទស្សនា នៅប្រាសាទកោះកែ ដោយទទួលបានចំណូល ២០៦ ៦៨៥ ដុល្លារ ។
បន្ថែមពីនេះ ក្នុងរយៈពេល៨ខែនេះ ការលក់សំបុត្រ នៅប្រាសាទបេងមាលា ទទួលបានចំណូល ១០១ ៨៥០ដុល្លារ ពីភ្ញៀវចំនួន ១០ ០៨០នាក់, ការលក់សំបុត្រ នៅភ្នំក្បាលស្ពាន ទទួលបានចំណូល ៤ ០៥០ដុល្លារ ពីភ្ញៀវចំនួន ៨១០នាក់ និងចំណូលពីការលក់សំបុត្រទូក មានចំនួន ៤២៣ ៩២៦ដុល្លារ។
សូមជម្រាបថា រយៈពេល៨ខែ ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរ ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ១ ៣៣៩ ២៣៨ដុល្លារ៕