Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ឯកឧត្តម ស៊ូ សុជាតិ អញ្ជើញដឹកនាំសហការីទទួលជួបប្រជុំជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ


ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីទទួលជួបប្រជុំជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ នៅទីស្ដីការ ន.ម.ក.

នាព្រឹកថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីទទួលជួបប្រជុំជាមួយក្រុមការងារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយ លោក Jochen M. Schmittmann អ្នកតំណាងរបស់ IMF ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ នៅទីស្ដីការ ន.ម.ក.។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិភាក្សាពីដំណើរការនៃការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា និងការសិក្សាស្វែងយល់អំពីបញ្ហាប្រឈម និងវឌ្ឍនភាពជំនួយបច្ចេកទេសរបស់ IMF ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕










ពីមុន / Previous បន្ទាប់ / Next