Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

កុមារកំព្រាដំណឹងល្អទាំងបួន ដែលបានភៀសសឹកមកពីតំបន់ព្រំដែន មកស្នាក់នៅក្នុងមណ្ឌលអូរអំបិល ទទួលបានអំណោយសប្បុរសធម៌

FCOP


ខេត្តបន្ទាយមានជ័យ: នាព្រឹកថ្ងៃសុក្រទី១ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ជំទាវ ជ័យ រ៉ានី ភរិយាឯកឧត្តម អ៊ំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និងលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចខេត្ត ព្រមទាំងសហការីសហការិនី បានចុះចែកអំណោយ ជូនដល់កុមារកំព្រាដំណឹងល្អទាំងបួន ដែលបានភៀសសឹកមកពីតំបន់ព្រំដែនមកស្នាក់នៅក្នុងមណ្ឌល អូរអំបិល ដែលស្ថិតនៅក្នុង ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អំណោយដែលបានចែកជូនដល់កុមារកំព្រា ដំណឹងល្អទាំងបួន ទទាំងអស់នោះរួមមាន  អង្ករ៣៤ ការុងតូច ស្មើនឹង៣៤០ គីឡូ ទឹកបរិសុទ្ធ២៥កេះ សំលៀកបំពាក់ និងនំផ្សេងៗ ព្រមទាំងចែកថវិកាមួយចំនួនទៅដល់កុមារទាំងអស់សរុប៣៧នាក់។

លោក ឡេង គឹមហ៊ាង ប្រធានមណ្ឌលអូរអំបិលមានសេចក្តីសប្បាយរីករាយ ដោយឃើញក្រុមការងារខេត្ត ដឹកនាំដោយលោកជំទាវ ជ័យ រ៉ានី ភរិយាឯកឧត្តម អ៊ំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និងលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចខេត្ត ព្រមទាំងសហការីសហការិនី បានចុះចែកអំណោយ ជូនដល់កុមារកំព្រាដំណឹងល្អទាំងបួន ដែលបានភៀសសឹកមកពីតំបន់ព្រំដែន ហើយមកស្នាក់នៅក្នុងមណ្ឌលរបស់លោកផ្ទាល់។ លោកប្រធានមណ្ឌលក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ឯកឧត្តម លោកលោកស្រី ព្រមទាំងសហការីសហការិនីទាំងអស់ដែលបានអញ្ជើញមកចែកអំណោយនៅក្នុងថ្ងៃនេះ៕


ពីមុន / Previous បន្ទាប់ / Next