Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ដោយសារស្ថានការណ៍ជម្លោះប្រដាប់អាវុធនៅតាមព្រំដែន កម្ពុជា-ថៃ នៅមិនទាន់ត្រលប់មកស្ថានភាពប្រក្រតី, បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួនពីរខេត្ត ត្រូវមកប្រឡងនៅខេត្តសៀមរាប

 


ដោយសារស្ថានការណ៍ជម្លោះប្រដាប់អាវុធនៅតាមព្រំដែន កម្ពុជា-ថៃ នៅមិនទាន់ត្រលប់មកស្ថានភាពប្រក្រតី, បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួនពីរខេត្ត ត្រូវមកប្រឡងនៅខេត្តសៀមរាប




ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានគូសបញ្ចាក់ថា ដោយសារស្ថានការណ៍ជម្លោះប្រដាប់អាវុធនៅតាមព្រំដែន កម្ពុជា-ថៃ នៅមិនទាន់ត្រលប់មកស្ថានភាពប្រក្រតី បេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ -២៩ សីហា ២០២៥ នៅខេត្តទាំង២ត្រូវមានការរៀបចំលក្ខណៈពិសេស ដោយបេក្ខជននៅខេត្តឧត្តរមានជ័យ ត្រូវមកប្រឡងនៅមណ្ឌលក្នុងស្រុកពួក​ ខេត្តសៀមរាប។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ប្អូនៗបានទទួលការថែទាំ និងទំនុកបម្រុងពិសេស ដែលនេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់​ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរខេត្តទាំងបីជាសេនាធិការអនុវត្តផ្ទាល់។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អាជ្ញាធរខេត្តសៀមរាប ឧត្តរមានជ័យ និងព្រះវិហារ ព្រមទាំងក្រុមគ្រួសារ ស.ស.យ.ក. ដែលបានចូលរួមជួយសម្របសម្រួល និងមើលការខុសត្រូវដល់បេក្ខជន ក៏ដូចជាអាណាព្យាបាល ដែលត្រូវធ្វើដំណើរមកប្រឡងនៅមណ្ឌលឆ្ងាយពីមូលដ្ឋានរបស់ខ្លួន។ ទឹកចិត្ត ឆន្ទៈ និងការលះបង់របស់សមាជិក សមាជិកាម្នាក់ៗគឺជាការបង្ហាញនូវការបន្តស្មារតីរបស់ ស.ស.យ.ក. ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងការផ្តល់ត្រលប់ទៅសហគមន៍ សង្គមជាតិ តាមរយៈការងារស្ម័គ្រចិត្តរបស់យើង។


ថ្នាក់ដឹកនាំខាងលើ សូមឱ្យបេក្ខជនទាំងអស់ខិតខំប្រឹងប្រែង និងផ្ដោតអារម្មណ៍ចំពោះការប្រឡង​ ដើម្បីទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្ត ហើយក៏ជូនពរ​ប្អូនៗទទួលបានជោគជ័យ និងឈានទៅសម្រេចបានគោលដៅអនាគតរបស់ខ្លួន។











ប្រភព: ក្រសួងព័ត៌មាន



ពីមុន / Previous បន្ទាប់ / Next