សម្តេចបវរធបតី ហ៊ុន ម៉ាណែត ក្នុងដំណាក់កាលដំបូង ក្រោយមិនទាន់មានព័ត៍មានច្បាស់លាស់អំពីជោគវាសនានៃ យុទ្ធជន ដែលត្រូវបានចាប់ខ្លួន ការគ្រប់គ្រងព័ត៍មាន សំខាន់ណាស់
ប្រភពព័ត៌មាន: ក្រសួងព័ត៌មាន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ចំពោះករណី ចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគី ថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះជីវិតរបស់ពួកគាត់គឺជា អាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែល ពួកគេត្រូវចាប់ខ្លួន។
តាមរយៈបណ្តាញសង្គមការងារ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបរធិបតី បានគូសរំលេចថា នៅក្នុង ដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៍មានច្បាស់លាស់អំពី ជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មាន សំខាន់ណាស់ ព្រោះការបញ្ចេញព័ត៍មានមួយចំនួនអាចនឹងនាំ គ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាព ស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែង ពួកគាត់ត្រឡប់មកវិញ។
សម្តេចបានបន្តថា រវាងជម្រើសក្នុងការផ្សព្វផ្សាយព័ត៌មានឲ្យ សាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៍មានដើម្បី ធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែល មានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានឱ្យបានល្អនិងបើកការចរចាទាមទារ ពួកគាត់មកវិញឲ្យបានឆាប់រហ័សនោះទេ។ មិនមែន
រាជរដ្ឋាភិបាលលាក់ព័ត៍មានមិនចង់ឱ្យប្រជាពលរដ្ឋដឹង ឬមិន គិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួន បានចោទប្រកាន់នោះទេ។
សម្តេចធិបតី បញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើង បាន ទាក់ទងទៅភាគីថៃដើម្បីស្នើសុំឲ្យមានការដោះលែងកម្លាំងរបស់ យើងភ្លាមៗតាំងពីពេលកើតហេតុ៕ ដោយ៖ កន ចំណាន