Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ និងសូមអរគុណ កងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលបានគោរព .........


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានវាយតម្លៃខ្ពស់និងសូមអរគុណ កងទ័ពនៃប្រទេស ទាំងពីរ កម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀង ឈប់បាញ់ និងបង្កើតឲ្យមានការប្រជុំ ថ្នាក់ភូមិភាគប្រកបដោយ ជោគជ័យ។


តាមរយៈសារក្នុងបណ្តាញសង្គមការងារ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបានគូសបញ្ជាក់ថា ទោះ មានការឈប់បាញ់តែខ្ញុំមិនបានសម្រាកច្រើនទេ។ យប់មិញខ្ញុំសម្រាក បានជាង២ម៉ោងនិងបន្តការងារហូតពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះ ទៅតាមការវិវត្តនៃសភាពការណ៍។

កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ ២៨ឆ្លងចូលថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបាន ជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួស ដោយសន្តិភាព។
ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណ កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀងនេះនិងបង្កើតឲ្យ មានការប្រជុំ ថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។
សូមរួមគ្នាការពារសន្តិភាពដើម្បីជៀស វាងបាត់សន្តិភាពទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក៕

ដោយ៖ កន ចំណាន







ប្រភពព័ត៌មាន: ក្រសួងព័ត៌មាន

ពីមុន / Previous បន្ទាប់ / Next