មកទល់ពេលនេះមិនទាន់មានវ៉ាក់សាំងការពារជំងឺមហារីកសុដន់នៅឡើយទេ មានតែរកឲ្យឃើញមហារីកសុដន់នៅដំណាក់កាលដំបូងៗ ទើបអាចព្យាបាលបានទាន់ពេល។ នេះជាលើកឡើងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម។
វិធីរកមើលមហារីកសុដន់នៅដំណាក់កាលដំបូងៗ មានដូចជា ការពិនិត្យសុដន់ដោយខ្លួនឯង អេកូសុដន់ ថតសុដន់ជាដើម ហើយខាងក្រោមនេះជារោគសញ្ញាជំងឺមហារីកសុដន់ ដែលស្ត្រីចាំបាច់ត្រូវតាមដាន និងសង្កេតមើល។
១. ចុងសុដន់ប្រែប្រួលទំហំ ឬរូបរាង
សញ្ញាដំបូងនៃជំងឺមហារីកសុដន់នោះ ចុងសុដន់ចាប់ផ្តើមប្រែប្រួល អាចចុងសុដន់លឹបចូលក្នុង ឬជ្រីវជ្រួញ ដូចសំបកក្រូចសើច។
២. ហូរឈាម ឬទឹកថ្លាៗតាមចុងសុដន់
ការហូរទឹករងៃ
លាយជាមួយឈាមតាមចុងសដន់ នេះជារោគសញ្ញាមួយដែលអ្នកមហារីកសុដន់គ្រប់ដំណាក់កាលទាំងអស់ដែលតែងជួបប្រទះ។ ទឹកដែលហូរចេញ អាចមានពអាចមានពណ៌ថ្លាដូចខ្ទុះ ឬពណ៌ក្រហមដូចឈាម។
៣. មានដុំក្នុងសុដន់
ស្រីៗមួយចំនួន ចាប់ផ្តើមមានអារម្មណ៍ថាមានដុំនៅទ្រូងមុនឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ តែជួនកាលអាចមាននៅជំុវិញតំបន់ក្លៀក ឯគ្នាយើងខ្លះទៀតមានអារម្មណ៍ថា ហើមទាំងនៅជុំវិញសុដន់ និងក្លៀក។បើរកឃើញដុំមិនប្រក្រតី ត្រត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដុំពកខ្លះ អាចមិនមែនជាមហារីក ប៉ុន្ដែស្រីៗគួរទៅពិនិត្យឲ្យបានច្បាស់។
៤. ស្បែកសុដន់ប្រែពណ៌
ស្បែកសុដន់ប្រែប្រួល មកពីមហារីកសុដន់ កើតឡើងដោយសារការរលាក ឬដោយសារសរសៃទឹករងៃស្ទះកោសិកាមហារីក នាំឲ្យមានការឡើងក្រហមហើម និងខូងស្បែក។
៥. ចេញអុជនៅស្បែកសុដន់
ស្បែកសុដន់ឡើងប្រេះស្រកា ឬរបកស្បែកសុដន់ ស្បែកចុងសុដន់ ពេលខ្លះឡើងពណ៌ក្រហមដូចផ្លែក្រូច និងមានចេញស្នាមអុជតូចៗ។
៦. ឈឺចាប់សុដន់ ឬក្បាលដោះ
បើមានឈឺក្នុងក្លៀក ឬសុដន់ មិនមែនបណ្ដាលពីការមកវដ្តរដូវទេ នោះគឺជាសញ្ញានៃជំងឺមហារីកសុដន់ហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ច័យ។
ប្រភព: Helloគ្រូពេទ្យ