ចុចខាងក្រោមនេះដើម្បីស្តាប់ 🎧
ព្រះជាម្ចាស់
តើនរណាបង្កើតព្រះជាម្ចាស់?
សកលលោកទាំងមូល ព្រមទាំងគ្រប់យ៉ាងនៅលើផែនដី និងផ្ទៃមេឃ គឺមានការចាប់ផ្តើម មួយ។ ព្រះបានបង្កើតពិភពលោក ហើយព្រះគ្មានដើមក៏គ្មានចុងដែរ ព្រះគម្ពីរបានចែងថា ព្រះ អង្គជាអ្នកបង្កើតពេលវេលា ដូច្នេះព្រះអង្គទ្រង់មានវត្តមាន តាំងពីយូរលង់ណាស់មកហើយដែរគ្រប់ទីកន្លែងទាំងអស់ព្រះអង្គគង់នៅអស់កល្ប និងយូរអង្វែងតរៀងទៅ។
វិវរណៈ ១:៨ ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា» ។
ទំនុកតំកើង ៩០:១-២ “ឱព្រះអម្ចាស់អើយព្រះអង្គធ្លាប់ធ្វើជាជំរករបស់យើងខ្ញុំពីមួយជំនាន់ទៅ មួយជំនាន់” ។ មុនពេលភ្នំនានាកើតឡើង ហើយមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមកនោះ ព្រះអង្គជាម្ចាស់តាំងពីអស់កល្បរៀងមក។
ហេប្រឺ១១:៣ “ ដោយសារជំនឿយើងយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមិនឃើញ មិនមែនកើតចេញមកពីអ្វីដែលមានរូបរាងនោះឡើយ” ។
នេះមិនមែនមានន័យថា អ្វីៗកើតឡើងដោយខ្លួនឯងនោះទេ គឺបានចែងថាព្រះជាម្ចាស់ជាអ្នក បង្កើតរបស់គ្រប់យ៉ាងទាំងជំរៅ ទទឹង និងបណ្តោយ ដែលយើងមិនអាចយល់បាន តែព្រះអង្គដឹងគ្រប់យ៉ាងដែលយើងមិនអាចយល់បាន។ ព្រះអង្គដឹងពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់យើងយ៉ាងងាយ។ ព្រះអង្គទៅគ្រប់ទីកន្លែងទាំងអស់ដោយល្បឿនលឿន ដូចផ្លេកបន្ទោរ ហើយអាចផ្លាស់ប្តូរបានគ្រប់យ៉ាង។
អ្នកវិទ្យាសាស្ត្របានបង្ហាញថា សកលលោកគឺ មានការចាប់ផ្តើមរបស់វា តែវាជារឿងមិន សមទេដែលអ្វីៗបានកើតឡើងដោយគ្មានហេតុផលនោះ ពិភពលោកនេះបានកើតឡើងដោយព្រះជាម្ចាស់បង្កើត ដូចមានចែងក្នុងព្រះគម្ពីរលោកុប្បត្តិកថាភ័ណ្ឌដំបូងក្នុងព្រះគម្ពីរ។ ដូច្នេះទ្រង់ ជាព្រះអាទិករ ហើយទ្រង់ជាដើមជាចុង វត្តមានទ្រង់មាននៅគ្រប់ទីកន្លែងតាំងពី ដំបូងមកម្លេះ។
២ធីមូថេ១:៩ ( ព្រះអង្គហ្នឹងហើយ ដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងឱ្យមកធ្វើ ជាប្រជារាស្ត្រដ៏វិសុទ្ធ របស់ព្រះអង្គ។ ព្រះអង្គត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែល យើងបានប្រព្រឹត្តនោះទេ គឺស្របតាមគម្រោងការ និងស្របតាមព្រះគុណ ដែលទ្រង់បានប្រទាន មកយើង ក្នុងអង្គព្រះគ្រិស្តយេស៊ូតាំងពីមុនកាលសម័យទាំងអស់មកម្លេះ )។