Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

អាល្លឺម៉ង់កំណត់ថវិកា ១០,៥ពាន់លានដុល្លារ សម្រាប់ទិញយន្តហោះចម្បាំង F-35 ពីអាមេរិក


(បែរឡាំង)៖ យោងតាមឯកសារមួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលមើលឃើញដោយសារព័ត៌មាន Bloomberg បានបង្ហាញថា ទីក្រុងបែរឡាំងបានកំណត់ថវិកាចំនួន ១០ពាន់លានអឺរ៉ូ ឬស្មើនឹង១០,៥ពាន់លានដុល្លារអាមេរិក ស​ម្រាប់ផែនការទិញយន្តហោះចម្បាំង F-35A Lighting II ចំនួន៣៥គ្រឿង ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។

ថវិកាខាងលើនឹងបានមកពីកញ្ចប់ថវិកាពិសេសទំហំ ១០០ពាន់លានអឺរ៉ូ ដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានប្រកាសមិនយូរប៉ុន្មាន បន្ទាប់ពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីចុងខែកុម្ភៈ។ បើតាមឯកសាររដ្ឋាភិបាល​អាល្លឺម៉ង់ដដែល ការប្រគល់យន្តហោះចម្បាំងទាំងនោះ នឹងប្រព្រឹត្តទៅនៅចន្លោះឆ្នាំ២០២៦-២០២៩ ហើយការចំណាយ រួមមាន​ទាំងសម្រាប់បរិក្ខារផ្សេងៗដូចជាមីស៊ីល ហើយនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។

ប្រភព: Share Knowledge

ពីមុន / Previous បន្ទាប់ / Next