ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដោយមានការចូលរួមពីលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារជួសជុលការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។
ការចុះពិនិត្យផ្លាស់ប្ដូរយោបល់នេះ គឺជាសកម្មភាពចាប់ផ្ដើមមុននឹងដំណើរការនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ទាំងគម្រោងរបស់អាជ្ញាធរជាតិអប្សរា និងគម្រោងដៃគូអន្តរជាតិ ដើម្បីអ្នកជំនាញផ្តល់អនុសាសន៍ចំណុចដែលត្រឹមត្រូវ ឬចំណុចត្រូវកែលម្អឱ្យការងារទាំងនោះដំណើរការល្អ និងស្របតាមលក្ខខណ្ឌនៃធម្មនុញ្ញអង្គរ ដើម្បីអនុវត្តក្នុងការដ្ឋានរបស់ខ្លួនបានរលូន និងល្អប្រសើរថែមទៀត៕
ប្រភព: ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: