Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ព្រឹត្តិការណ៍ប្រកាសចេញ OnePlus 11 នឹងរៀបចំធ្វើឡើងនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣


OnePlus បានប្រាប់ឲ្យដឹងមុនហើយថា ពួកគេនឹងប្រកាសចេញទូរសព្ទលំដាប់កំពូលបន្ទាប់របស់ពួកគេ នៅដើមឆ្នាំក្រោយនេះ ដែលត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ផងដែរ។


ព្រឹត្តិការណ៍នោះនឹងមានការប្រកាសចេញ OnePlus 11 រួមទាំងកាសឥតខ្សែ OnePlus Buds Pro 2 ថែមទៀតផង។ បើយោងទៅតាមវីដេអូបង្ហើប កាលពីពេលថ្មីៗនេះ គឺបានបញ្ជាក់ច្បាស់ថា OnePlus 11 នឹងមានស៊ុមកាមេរ៉ារាងមូល ហាក់បីដូចជា រូបភាពលេចធ្លាយពិតមែន។


អ្វីដែលល្អប្រសើរសម្រាប់អ្នកគាំទ្រនោះគឺថា Alert Slider ជាកន្លែងសម្រាប់ដោះដាក់ Silent ប្រចាំត្រកូលរបស់ OnePlus នឹងមានវត្តមាននៅលើ OnePlus 11 ដដែល។


ក្រៅពីមានម៉ូតរូបរាងមូលថ្មីនេះហើយ OnePlus ក៏នៅបន្ដសហការជាមួយ Hasselblad ដូចគ្នា ដើម្បីពង្រឹងទៅលើផ្នែកគណនារូបភាព ក៏ដូចជាបន្ថែមម៉ូតថតថ្មីៗ និងបន្ថែម Filter ជាដើម។



OnePlus 11 ក៏នឹងក្លាយជាស្មាតហ្វូនដំបូងបង្អស់របស់ OnePlus ដែលនឹងទទួលបានកំណែអាប់ដេត Android OS រយៈពេលដល់ទៅ ៤ ឆ្នាំឯណោះ ដោយកាលពីពេលមុនៗ គឺទទួលបានត្រឹម ៣ ឆ្នាំប៉ុណ្ណោះ។


ដោយសារតែ OnePlus 11 គឺជាស្មាតហ្វូនលំដាប់កំពូលដូច្នេះហើយតម្លៃរបស់វាអាចនឹងប្រហាក់ប្រហែលទៅនឹង OnePlus 10 Pro នៅក្នុងអំឡុងឆ្នាំនេះដែរ ជាមួយនឹងតម្លៃខ្ទង់ ៨៩៩ ដុល្លារ កាលពីដាក់លក់ដំបូង។


គេហទំព័រ របស់យើងខ្ញុំ នឹងចុះផ្សាយជូនបងប្អូនទាំងអស់គ្នាចាបន្ដទៀតនៅពេលទទួលបានព័ត៌មានលម្អិតបន្ថែមពី OnePlus ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។


ប្រភព: Cambo Report

ពីមុន / Previous បន្ទាប់ / Next