Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

អ្នកជំងឺដែលប្ដូរដាក់បេះដូងជ្រូកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ បានទទួលមរណៈភាពហើយ


លោក David Bennett វ័យ ៥៧ឆ្នាំ ដែលទទួលបានការវះកាត់ផ្លាស់ប្ដូរ បេះដូងជ្រូកលើកដំបូង កាលពី ខែមករា កន្លងទៅ បានទទួលមរណៈភាព កាលពីថ្ងៃអង្គារនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland ក្នុងរដ្ឋ Maryland សហរដ្ឋ​អាមេរិក។


លោក វេជ្ជបណ្ឌិត ដែលទទួលបន្ទុកក្នុងប្រតិបត្ដិការ ការវះកាត់មួយនេះ មិនទាន់​បាន​បក​​ស្រាយ​បង្ហាញ​នូវ​ព័ត៌មានលម្អិត ឲ្យដឹងច្បាស់ជុំវិញការស្លាប់របស់លោក David Bennett ទេ ថា​បណ្ដាល ពី​បញ្ហា​អ្វីឲ្យ​ប្រា​កដ អាចបណ្ដាលមកពីជំងឺ ឬ ហានិភ័យនៃការវះកាត់ឬក៏យ៉ាងណា ដោយលោកគ្រាន់តែបង្ហើបថា អាការៈ​នៃ​​​​លក្ខខ័ណ​សុខភាពរបស់​អ្នក​ជំងឺ​មាន​ការ​ប្រែប្រួល​ធ្វើ​ទុក្ខយ៉ាប់​យឺន​​ខុសពីធម្មតា ប៉ុន្មានថ្ងៃ​ក្រោយ​មកនេះ​។



លោក Bennett គឺជាបេក្ខជនដំបូងបង្អស់លើលោក ដែលទទួលយកការសម្រេចចិត្ដចុងក្រោយ សាកល្បង បទពិសោធន៍​ថ្មី​នៃការវះ ផ្លាស់ប្ដូរ បេះដូងជូ្រកមកមនុស្ស។ ដោយហេតុព្រោះថា លោក មានជំងឺ​កំដៅ​ប្រែ​ប្រួល​​ក្នុង​បេះដូងយ៉ាងធ្ងន់ធ្ងរមិនអាចព្យាលបាន ម្យ៉ាងវិញទៀតលោក ក៏មិនមាន​សិទ្ធិ​គ្រប់​គ្រាន់ ដើម្បី​​ទទួលបានការវះកាត់ផ្លាស់ប្ដូរបេះដូងមនុស្សនោះទេ។ បន្ទាប់ពីទទួលបានការវះកាត់រួចមក លោកបាន ចំណាយពេលអស់រយៈពេល ២ខែចុង​ក្រោយ រស់នៅ​ជាមួយ​និងការផ្លាស់ប្ដូរបេះដូងជ្រូកនេះ។


គួររំឮកថា ការវះកាត់បានធ្វើឡើងកាលពីខែមករា ក្រោមលទ្ធផលជោគជ័យជំហានដំបូង បាន​ល្អ​ប្រសើរហើយ ដោយ​អ្នក​ជំងឺ មានអាការៈល្អធូរស្បើយបន្ដិចម្ដងៗ ជាប្រចាំ។ ហើយកាលពីខែកុម្ភៈកន្លងទៅ គ្រូពេទ្យក៏បាន​បង្ហាញ​​នូវវីដេអូ​របស់​អ្នកជំងឺផង​ដែរជាមួយ​និង ក្រុមគ្រូពេទ្យនៅ បន្ទប់វះកាត់ ដែល​បង្ហាញ​ពី​អាការៈ​បានល្អប្រសើរ​។ ប៉ុន្ដែ​លោកគ្រូពេទ្យ ក៏មិនទាន់ហ៊ាធានាបានទាំង​ស្រុងនោះ​ដែរ ចំពោះពេលវេលាបន្ដ​ទៅ​ទៀត ពោល លោក Bennett គឺត្រូវ​ស្ថិត​ក្នុងសា្ថនភាព តាមដានយ៉ាងយកចិត្ដទុកដាក់ខ្លាំងបំផុតជាប្រចាំ។


លោវេជ្ជបណ្ឌិត Bartley Griffith ដែលទទួលបន្ទុកក្នុងប្រតិបត្ដិការវះកាត់នេះបានសម្ដែងនូវការសោកស្ដាយចំពោះ ការបាត់​បង់​លោក Bennett។ ហើយលោក ក៏តែងមានមោទនភាព កោតសរសើរ ដល់ការ​តស៊ូ រហូតដល់ដំណាក់កាលចុងក្រោយ របស់លោក Bennett។


គួរ​បញ្ជាក់​ផងដែរថា ប្រតិបត្កិការ ផ្លាស់ប្ដូរ អវៈយវៈជ្រូកមកមនុស្ស កាលពីឆ្នាំ ២០២១​ ដោយពិសោធន័៍​សាកល្បង ការ​វះកាត់ ​ប្ដូរ​ក្រលៀន​ជ្រូក​នៅ​ញីវយ៉ក​ដូចគ្នា ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ដាក់​ក្ដីសង្ឃឹមខ្ពស់​ក្នុង​ការ​ប្រើប្រាស់​អវៈយវៈ​ជ្រូក​មិន​ថា ក្រលៀន បេះដូង និង​ផ្នែក​ផ្សេង​ទៀត​នា​ថ្ងៃ​អនាគត ព្រោះ​ការ​បរិច្ចាគ ឬ​គ្រឿង​បន្លាស់​រាងកាយ​មនុស្ស​ទៅ​មនុស្ស​មិន​មែន​ជា​រឿង​បើក​ចំហ ឬ​ជា​រឿង​ខុសច្បាប់(អាច​ជួញដូរ)។


តួលេខ​ពី​រដ្ឋបាលសុខាភិបាល​​អាមេរិក​ផ្នែក​បរិច្ចាគ​អវៈយវៈ​បាន​ចង្អុល​បង្ហាញ​ថា អ្នក​ជំងឺ​ហោចណាស់ ១៧នាក់​ស្លាប់​រាល់​ថ្ងៃ ពី​ក្នុង​ចំណោម​បណ្ដា​អ្នក​ជំងឺ​១០៦ ៦៥៧នាក់ ​ដែល​ដេក​រង់ចាំ​អវៈយវៈ​ផ្លាស់ប្ដូរ​ពី​ការ​បរិច្ចាគ៕


ប្រភព: Hello គ្រូពេទ្



ពីមុន / Previous បន្ទាប់ / Next