Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

នៅហុងកុង​ផ្ទុះ​កូវីដ​ខ្លាំង ពេលនេះ​សូម្បីតែតារា​សម្តែង Nancy Wu ក៏រកឃើញ​វិជ្ជមាន​កូវីដ-១៩ ដែរ


ហុងកុង៖ ខណៈហុងកុងកំពុងមានការរាលដាលនៃវីរុសកូវីដ-១៩ ខ្លាំងរហូតមន្ទីរពេទ្យលែងមានគ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាល។ ទន្ទឹមនឹងវីរុសមួយនេះកំពុងវាយលុកទឹកដីស៊ីវិល័យហុងកុង សូម្បីតែតារាសម្តែង Nancy Wu ក៏បានឆ្លងកូវីដ-១៩ ខណៈកំពុងសម្តែងរឿងថ្មីជាមួយតារាប្រុស Moses Chan។


ទោះជាយ៉ាងណា Nancy បានឱ្យដឹងថា អាការរបស់នាងមិនមានអ្វីធ្ងន់ធ្ងរឡើយ ហើយពេលនេះក៏បានធូរស្រាលច្រើនផងដែរ ចំណែកឯ Moses Chan កំពុងធ្វើចត្តាឡីស័ក និងតាមដានសុខភាពបន្ត។ គួរបញ្ជាក់ផងដែរថា សម្រាប់តារាប្រុស Moses Chan វិញត្រូវបានគ្រប់គ្នាដឹងថា លោកជាតារាមួយរូបដែលមានការការពារខ្ពស់បំផុតដោយសារខ្លាចនាំទុក្ខដល់គ្រួសារ ប៉ុន្តែព្រោះតែការងារទើបធ្វើឱ្យតារាប្រុសរូបនេះនៅតែត្រូវមានសកម្មភាពនានាក្នុងសិល្បៈ។


ប៉ុន្តែរូបលោកផ្ទាល់បានព្យាយាមការពារខ្ពស់បំផុត ថែមទាំងរក្សាគម្លាតពីប្រពន្ធកូន និងពាក់ម៉ាសគ្រប់ពេលនៅផ្ទះទៀតផងដើម្បីចៀសវាងមានបញ្ហាដល់ប្រពន្ធកូនរបស់លោក៕

ប្រភព÷ Plus-Kh News


ពីមុន / Previous បន្ទាប់ / Next