Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ព្រះមហាក្សត្រិយានី​ចក្រភព​អង់គ្លេស ធ្វើ​តេស្ត​រកឃើញ វិជ្ជមាន​កូវីដ-១៩ លើកដំបូងកាល...


អង់គ្លេស៖ រាជវាំង Buckingham បានចេញសេចក្ដីថ្លែងការណ៍ថា ព្រះមហាក្សត្រិយានី Elizabeth II បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ដោយមានអាការជំងឺស្រាល។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី ២១ ខែកុម្ភៈ។


រាជវាំងបានឱ្យដឹងថា ព្រះមហាក្សត្រិយានី បានទទួលការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ ហើយនឹងធ្វើតាមការណែនាំសមស្របទាំងអស់។ ចំណែកកូនប្រុសច្បង និងជាអ្នកស្នងមរតក ព្រះអង្គម្ចាស់នៃប្រទេសវែល បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី ១០ ខែកុម្ភៈ បន្ទាប់ពីបានជួ បជាមួយព្រះមហាក្សត្រិយានីចក្រភពអង់គ្លេស កាលពីថ្ងៃទី ៨ ខែកុម្ភៈ។

នាយករដ្ឋមន្ត្រី Boris Johnson បានថ្វាយព្រះពរព្រះមហាក្សត្រិយានី ឱ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ផងដែរ។

ម្ចាស់ក្សត្រិយានី Elizabeth II ដែលនឹងមានព្រះជន្ម ៩៦ ព្រះវស្សាក្នុងខែមេសា បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកដំបូង កាលពីក្នុងខែមករា ឆ្នាំ២០២១៕



ប្រភព÷ Plus-Kh News

ពីមុន / Previous បន្ទាប់ / Next