Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ជំនួបរវាង Tottenham Hotspur ជាមួយ Rennes ត្រូវបានពន្យារពេលបន្ទាប់ពីការផ្ទុះ.....


ជំនួបរវាង Tottenham Hotspur ជាមួយ Rennes ត្រូវបានពន្យារពេលបន្ទាប់ពីការផ្ទុះឡើងនៃកូវីដ-១៩

គ្រូបង្វឹកក្រុម Tottenham លោក Antonio Conte បានប្រាប់កាលពីថ្ងៃពុធថា កីឡាកររបស់គាត់ចំនួន ៨នាក់ និងបុគ្គលិកចំនួន ៥នាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩។ UEFA នឹងឱ្យមានការប្រកួត ជាមួយក្រុម Rennes ដែលប្រព្រឹត្តទៅនៅភាគខាងជើងទីក្រុងឡុងដ៍ ប្រសិនបើក្រុម Tottenham មានកីឡាករអប្បបរមាចំនួន ១៣ នាក់ ប៉ុន្តែការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគ បានបង្ខំឱ្យមានការផ្លាស់ប្តូរផែនការ។

ការពន្យារពេលនេះ បានធ្វើឱ្យ Rennes មានការខឹងសម្បារយ៉ាងខ្លាំង ដោយភាគីបារាំង បាននិយាយថា ពួកគេត្រូវបានប្រាប់ដោយ Tottenham ថា ការប្រកួតនឹងដំណើរការមុនពេលដែលពួកគេឡើងយន្តហោះទៅកាន់ទីក្រុងឡុងដ៍។

ក្រុម Tottenham ឥឡូវនេះ កំពុងពិចារណាស្នើសុំពន្យារពេលការប្រកួត Premier League របស់ពួកគេនៅទឹកដីក្រុម Brighton នៅថ្ងៃអាទិត្យ។ បន្ទាប់ពីការប្រកួត Brighton ក្រុម Tottenham ប្រឈមមុខនឹងការប្រកួតជាមួយ Leicester នៅថ្ងៃទី ១៦ ខែធ្នូ និង Liverpool នៅថ្ងៃទី១៩ ខែធ្នូ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕


ប្រភព÷ CBS SPORT

ពីមុន / Previous បន្ទាប់ / Next