Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

នូវែលហ្សេឡង់ នឹង​ចេញច្បាប់​ហាមឃាត់​មិនឲ្យក្មេងជំនាន់​ក្រោយ​ជក់បារី


នូវែលលីងតុន៖ ប្រទេសនូវែលហ្សេឡង់ នឹងហាមឃាត់ការលក់បារីចំពោះមនុស្សជំនាន់ក្រោយ ខណៈប្រទេសនេះ មានគោលបំណងក្លាយជាប្រទេសដែលគ្មានផ្សែងបារីនៅឆ្នាំ២០២៥។ នេះបើតាមរដ្ឋាភិបាលបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១។

អនុរដ្ឋមន្ត្រីសុខាភិបាល លោកស្រី Ayesha Verrall បានប្រកាសថា មនុស្សដែលមានអាយុ ១៤ ឆ្នាំ និង ១៤ឆ្នាំចុះ មិនអាចទិញថ្នាំជក់បាននោះទេ នៅពេលច្បាប់ចូលជាធរមាន។

 លោកស្រីបានមានប្រសាសន៍ថា៖ “យើងចង់ធ្វើឱ្យប្រាកដថា យុវជននឹងមិនចាប់ផ្តើមជក់បារីឡើយ ដូច្នេះយើងនឹងធ្វើឱ្យវាក្លាយជាបទល្មើសមួយក្នុងការលក់ ឬផ្គត់ផ្គង់ផលិតផលថ្នាំជក់ដល់ក្រុមយុវជនជំនាន់ថ្មី”។ នៅក្រោមច្បាប់ថ្មីនេះ ប្រជាពលរដ្ឋ នឹងអាចទិញផលិតផលថ្នាំជក់ដែលមានជាតិនីកូទីនទាបបំផុត ហើយហាងលក់ផលិតផលថ្នាំជក់ នឹងមានតិចជាងមុន។

លោកស្រីបន្តថា ការជក់បារីគឺជាបុព្វហេតុឈានមុខគេនៃការស្លាប់ នៅក្នុងប្រទេសនូវែលហ្សេឡង់ ហើយបណ្តាលឱ្យមានជំងឺមហារីក ម្នាក់ក្នុងចំណោមមនុស្ស៤នាក់៕









ប្រភព÷ Plus - KH News

ពីមុន / Previous បន្ទាប់ / Next