Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

អ្នកកើតជំងឺលើសឈាមតើគួរគេងបែបណាមិន ប៉ះពាល់សរសៃឈាម?


សម្រាប់អ្នកមានបញ្ហាលើសឈាម ត្រូវប្រុងប្រយ័ត្នគ្រប់កាយវិការទាំងដេក ដើរ ឈរ អង្គុយ តែក្នុងនោះពេលដេក ក៏ត្រូវតែយកចិត្តទុកដាក់ខ្លាំងដែរ។ មួយវិញទៀតបើឮគេនិយាយថាអ្នកជំងឺប្រភេទនេះ គួរតែដេកកន្លែងរឹងៗ ផ្ទាល់ឥដ្ឋ ឬរនាបគ្រែនោះ គួរតែប្រយ័ត្នឱ្យមែនទែន ព្រោះវាមិនល្អឡើយ ខាងក្រោមនេះជាការបកស្រាយរបស់គ្រូពេទ្យជំនាញ។

វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ បានឱ្យដឹងថា បើឮគេនិយាយថា អ្នកបញ្ហាតម្រងនោមគួរតែដេកនៅកន្លែងរឹងៗ នោះវាមិនត្រឹមត្រូវទេ អាចកាន់តែធ្វើឱ្យសម្ពាធឈាមកើនឡើងទៅវិញ ព្រោះឈឺចាប់ដោយភាពរឹងខ្លាំង។ គ្រូពេទ្យក៏បានបញ្ជាក់ថា អ្នកជំងឺប្រភេទនេះក៏មិនគួរគេងលើផ្ទៃរាបស្មើដែរ ព្រោះស្មើនឹងនីវ៉ូបេះដូង ផ្ទុយទៅវិញអ្នកលើសឈាមគួរគេងខ្នងកល់យ៉ាងហោចណាស់ ១០ ដឺក្រេ ហើយក្បាលត្រូវលើខ្នើយកម្ពស់ ៤៥ ដឺក្រេ ដើម្បីឱ្យឈាមចុះ និងមិនបុកឡើងដល់សរសៃឈាមខួរក្បាល។ ប៉ុន្តែម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន រូបនេះបានបញ្ជាក់ថា បញ្ហាដាច់សរសៃឈាមខួរក្បាលនេះជាន័យរួមប៉ុណ្ណោះ ក្នុងបច្ចេកទេសពេទ្យ ដាច់សរសៃឈាមខួរក្បាល គ្រាន់ជាន័យរួម តែធាតុពិតវាបែងចែកជាពីរទៀត « ស្ទះ » ឬក៏ « ដាច់ » តែទាំងស្ទះទាំងដាច់ទុកមួយឡែកសិន រឿងដែលគួរឱ្យខ្វល់ គឺវាមិនអាចនាំឈាមទៅកាន់ខួរក្បាលបាន។

ករណីដែលបង្កឱ្យអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ដំបូងឡើយដោយសារតែស្ទះ ឬត្បៀតសរសៃឈាម ហើយឈាមបុកទៅខ្លាំងទើបបណ្ដាលឱ្យដាច់តែម្ដង។
ចំណែកមូលហេតុដែលធ្វើឱ្យដាច់សរសៃឈាមដោយគ្មានជំងឺមានច្រើនយ៉ាងដូចជា កត្តាជក់បារី ធាត់ ( ខ្លាញ់ក្នុងសរសៃឈាមច្រើន ) អាយុ មិនហាត់ប្រាណ ប្រវត្តិគ្រួសារមានជំងឺលើសឈាម ញ៉ាំប្រៃពេក ស្ទះសរសៃឈាម ( ល )៕




ប្រភព÷ Plus KH

ពីមុន / Previous បន្ទាប់ / Next