Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

សេចក្តីណែនាំ ស្ដីពី ការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សេចក្តីណែនាំ
ស្ដីពី
ការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល


កន្លងមក ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាទៅនឹងការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នៅក្នុង <ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ > រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទុកភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាលរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ៣០២១។ ការបិទខ្ទប់រយៈពេល ១៤ ថ្ងៃនេះ បានជួយកាត់ផ្ដាច់ការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំ និងល្បឿនលឿននៃជំងឺនេះក្នុងសហគមន៍ក្នុងភូមិសាស្ត្របិទខ្ទប់ ព្រមទាំងកាត់ផ្ដាច់ការឆ្លងរាលដាលនៃជម្ងឺនេះនៅតំបន់ផ្សេងទៀតនៅទូទាំងប្រទេស ជាពិសេស បានបង្កលក្ខណៈដល់អាជ្ញាធរមានសមត្ថកិច្ចអាចខ្ទប់ការឆ្លងរាលដាលនៃជំងឺនៅដាច់ដោយដុំ ទៅតាមភូមិសាស្ត្រនីមួយៗ។ ផ្អែកលើស្ថានភាពថ្មី រាជរដ្ឋាភិបាលបានសម្រេចបន្ទោសការបិទខ្ទប់ភូមិសាស្ត្រខាងលើនេះរយៈពេល ៧ ថ្ងៃបន្ថែមទៀតរហូតដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ៣០២១ ដោយបានធ្វើការបែងចែកភូមិសាស្រ្តបទខ្ទប់ជា ៣ ក្នុងនោះរួមមាន <តំបន់ក្រហម> សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ <តំបន់លឿងទុំ> សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង <តំបន់លឿង> សម្រាប់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកំរិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ទន្ទឹមនេះ ដើម្បីការការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ក៏ដូចជាដើម្បីធានាសុវត្ថិភាពក្នុងដំណើរការជាប្រក្រតីផ្នែកសង្គម និងសេដ្ឋកិច្ច ព្រមទាំងដើម្បីបទបញ្ចប់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺនេះនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅខេត្តកណ្ដាល ក៏ដូចជានៅតាមបណ្ដាខេត្តដ៏ទៃផ្សេងទៀត រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ <យុទ្ធនាការជាតិចាក់វ៉ាក់សាំង> ការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិ ដើម្បីជំរុញការចាក់វ៉ាក់សាំងនេះឲ្យបានលឿន និងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី សម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅឱ្យបានគ្រប់រូប សំដៅបង្កើនឱ្យមានភាពស៊ាំសហគមន៍ (Herd Immunity) ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ដោយផ្អែកលើបរិការណ៍ដូចបានរៀបរាប់ខាងលើនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ចាប់ពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ តទៅ ដោយប្រគល់សមត្ថកិច្ចជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក្នុងការដាក់ចេញវិធានការសមស្របនឹងចាំបាច់នានា ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងស្ថានភាពវិវត្តន៍ជាក់ស្ដែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន និងដោយត្រូវអនុវត្តស្របតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ នឹងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធំៗផ្សេងទៀត។

ជាមួយគ្នានេះ បន្ថែមលើសេចក្តីណែនាំនានាដែលចេញដោយរាជរដ្ឋាភិបាលនាពេលកន្លងមកដើម្បីពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ <រាជរដ្ឋាភិបាល> សូមធ្វើការណែនាំបន្ថែមដល់ក្រសួងស្ថាប័នមានសមត្ថកិច្ច ព្រមទាំងគណៈអភិបាលរាជធានី-ខេត្ត នៅវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម÷

១- គណៈអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវបន្តសម្របសម្រួល និងផ្ដល់ការគាំទ្រចាំបាច់នានាដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងស្ថាប័នពាក់ព័ន្ធនានាក្នុងការជំរុញការអនុវត្ត <យុទ្ធនាការជាតិចាក់វ៉ាក់សាំង> ការពារជំងឺកូវីដ-១៩ ឲ្យបានលឿន និងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី សម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅឲ្យបានគ្រប់រូប នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីប្រជុំជនធំៗនៃខេត្តកណ្ដាលដែលមានមនុស្សច្រើនកោះករធ្វើការនិងរស់នៅ ដោយធានាឲ្យបាននូវរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ល្អ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ក្នុងអំឡុងពេលនៃកិច្ចដំណើរការនេះ។ ទន្ទឹមនេះ គណៈអភិបាលនៃបណ្ដាខេត្តផ្សេងៗទៀត ក៏ត្រូវត្រៀមលក្ខណៈដូចគ្នានេះផងដែរដើម្បីចូលរួមជំរុញការអនុវត្ត <យុទ្ធនាការជាតិចាក់វ៉ាក់សាំង> ការពារជំងឺកូវីដ-១៩ ឲ្យបានលឿន ឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាព សម្រាប់ភូមិសាស្ត្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ។

២- ការបិទខ្ទប់ផ្នែកណាមួយនៃភូមិសាស្ត្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺនេះទាំងនៅក្នុងភូមិសាស្ត្រដែលទៅបន្ទប់ និងតំបន់ផ្សេងទៀត គណៈអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការដាក់ចេញវិធានការចាំបាច់ និងសមស្របនានាឲ្យបានឆាប់រហ័សនិងទាន់ពេលវេលា ដោយផ្អែកតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺនេះ ក្នុងភូមិសាស្ត្របទខ្ទប់នីមួយៗ។ ការបទខ្ទុះអាចកំណត់ជា <តំបន់ក្រហម> សម្រាប់ភូមិសាស្រ្តដែលមានកំរិតនៃការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺលូវីដ-១៩  ក្នុងសហគមន៍ និង/ឬ <តំបន់លឿងទុំ> សម្រាប់ភូមិសាស្រ្តដែលស្ថិតមានកម្រិតនៃការឆ្លងរាលដាលមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង/ឬ <តំបន់លឿង> សម្រាប់ភូមិសាស្រ្តដែលមានកំរិតនៃការឆ្លងរាលដាលស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ក្នុងគោលដៅគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តមួយចំនួនដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន គណៈអភិបាលរាជធានី-ខេត្ត អាចកំណត់តំបន់ណាមួយដែលមានការឆ្លងកំរិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងលក្ខណៈជា <តំបន់លឿង> ដើម្បីអនុវត្តប្រធានការចាំបាច់នានាឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រនេះ ប៉ុន្តែអាចអនុញ្ញាតឲ្យមានការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់តំបន់នេះទៅតំបន់ផ្សេងបាន។

៣- ក្នុងការសម្រេចដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្រ្តមួយ គណៈអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការត្រួតពិនិត្យការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្របិទខ្ទប់នោះ ជាពិសេស <តំបន់ក្រហម> និង <តំបន់លឿងទុំ> ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។

៤- ក្នុងការសម្រេចដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្រណាមួយ គណៈអភិបាលរាជធានី-ខេត្ត ត្រូវត្រៀមបម្រុងទុកជាមុន ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សំអាតធានាឲ្យមានការផ្គត់ផ្គង់ស្បៀងចូលក្នុងភូមិសាស្ត្របទខ្ទប់ និងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ចាំបាច់នានា ជូនប្រជាពលរដ្ឋក្រីក្រ នឹងមានការលំបាកក្នុងជីវភាពនៅក្នុងភូមិសាស្ត្របិទខ្ទប់ ជាពិសេសនៅក្នុង <តំបន់ក្រហម> ។ ក្នុងករណីមានតម្រូវការចាំបាច់ និងបន្ទាន់ គណៈអភិបាលរាជធានី-ខេត្ត អាចស្នើសុំជំនួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល។

៥- គណៈអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តតាមសេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី ២៥ ខែមេសា ឆ្នាំ ៣០២១ របស់រាជរដ្ឋាភិបាល ជាពិសេស ការពង្រឹងការត្រួតពិនិត្យការចេញ-ចូលភូមិសាស្រ្តដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន សម្រាប់អ្នកដំណើរដែលចេញមកពីតំបន់ដែលមានការផ្ទុះឆ្លងរាលដាលងនៃជំងឺកូវីដ-១៩ ជាអាទិ៍ ការចូកសម្រាករបស់អ្នកដំណើរដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩ ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ការពង្រឹងវិធានការធ្វើចតាឡីស័កដែលវិលត្រឡប់ទៅរស់នៅ ឬសស្នាក់នៅរយៈពេលវែងនៅក្នុងភូមិសាស្ត្រដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

៦- អាជ្ញាធរមានសមត្ថកិច្ចដែលគ្រប់គ្រងការចេញ-ចូលតាមច្រកទ្វារព្រំដែន ទាំងព្រំដែនគោកទាំងព្រំដែនទឹក និងច្រកទ្វារចេញ-ចូលតាមផ្លូវអាកាស និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងគណៈអភិបាលរាជធានី-ខេត្តពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីចាត់វិធានការម៉ឺងម៉ាត់ ក្នុងក្របខណ្ឌសមត្ថកិច្ចរៀងៗខ្លួន ជាពិសេស ការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរកមេរោគកូវីថ-១៩ និងការពង្រឹងវិធានការធ្វើចតាឡីស័កចំពោះអ្នកដំណើរចូលក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការការនាំចូលពីក្រៅប្រទេសនៅមេរោគកូវីដ-១៩ ជាពិសេស មេរោគបម្លែងខ្លួនប្រទេសថ្មី។

៧- គណៈអភិបាលរាជធានី ខេត្ត ដែលពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីដាក់ចេញរួមគ្នានូវវិធានការចាំបាច់នានាដែលត្រូវអនុវត្តក្នុងភូមិសាស្ត្ររាជធានី-ខេត្ត ដែលមានព្រំប្រទល់ជាប់គ្នា សំដៅគ្រប់គ្រងតំបន់ដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រឿងដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺនេះក្នុងភូមិសាស្ត្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។

៨- គណៈអភិបាលរាជធានី-ខេត្ត ត្រូវជាប់ចិត្តទុកដាក់ត្រួតពិនិត្យ ឬដាក់ចេញវិធានការរិតត្បិត ហាមឃាត់សម្រាប់ការជួបជុំ និងសកម្មភាពការងារ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដូចជា អាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន រមណីយដ្ឋាន និងសួនកំសាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្ដែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា និងសកម្មភាពការងារ ឬអាជីវកម្មផ្សេងទៀត ដោយរួមទាំងការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។

៩- គណៈអភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យរៀបចំដាក់ចេញសម្រាប់គោចរពីចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី) សម្រាប់ភូមិសាស្ត្រទាំងមូលឬផ្នែកណាមួយដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែ ត្រូវយកចិត្តទុកដាក់ធានាឲ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន ជាអាទិ៍ ការធ្វើដំណើររបស់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ សេវាសង្គ្រោះបន្ទាន់និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន ឱសថស្ថាន សេវាពន្លត់អគ្គីភ័យ សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍ ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩ ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាកុល អុកស៊ីហ្សែន និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀត ស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស សេវាសណ្ឋាគារ នៅផ្ទះសំណាក់ ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ និងករណីចាំបាច់ សេវាសាធារណៈចាំបាច់ដទៃទៀត។

១០- គណៈអភិបាលរាជធានី-ខេត្ត ត្រូវរឹតបន្តឹងការត្រួតពិនិត្យ និងការរៀបចំរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ នៅតាមទីកន្លែងដែលអាចមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជម្ងឺកីវីដ-១៩ ជាពិសេស ផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ ភោជនីយដ្ឋាន-អាហារដ្ឋាន និងទីតាំងអាជីវកម្មផ្សេងទៀតព្រមទាំងទីតាំងរៀបចំកម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា កម្មវិធីកំសាន្តនានា នឹងត្រូវហាមឃាត់មិនឲ្យបើកដំណើរការចំពោះផ្សារ ឬទីតាំងណាដែលមិនរៀបរយ ឬសដែលមិនធានាបាននៅវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

១១- គណៈអភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តការហាមឃាត់ ផ្អាកនូវរាល់ទីតាំងសកម្មភាពការងារមុខរបរ អាជីវកម្ម នៅពេលដែលទីតាំងនៃសកម្មភាពការងារ មុខរបរ ឬអាជីវកម្មនោះ ជាពិសេស ផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវបានរកឃើញ ឬក៏មានការសង្ស័យថាមានការឆ្លងរាលដាលនៃជំងឺកូវីដ-២៩ លើកលែងតែចំពោះទីតាំងសកម្មភាពការងារដែលចាំបាច់បំផុតសម្រាប់បម្រើឱ្យភូមិសាស្ត្ររបស់ខ្លួន។ ឬបម្រើឱ្យផលប្រយោជន៍ទូទៅ ជាអាទិ៍ សេវាពន្លត់អគ្គីភ័យ សេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹកស្អាត សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍ សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល ឱសថស្ថាន ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩ ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាកុល អុកស៊ីហ្សែន និងសម្ភារៈបរិក្ខាវេជ្ជសាស្ត្រផ្សេងទៀតព្រមទាំងទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានចាប់វិធានការផ្នែកសុខខាភិបាលរួចរាល់ ក្នុងការកំណត់អ្នកពាក់ព័ន្ធដែលត្រូវចូកសំណាក់ទៅវិភាគមេរោគកូវីថ-១៩ នឹងធ្វើចត្តាឡីស័ក។ ដោយឡែក ចំពោះទីតាំងរោងចក្រ សហគ្រាសជាពិសេសរោងចក្រវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តតាមចំណុចទី 12 នៃសេចក្តីណែនាំនេះ។

១២- ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ដោយមានការពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងបន្ទាប់ពីមានការសម្រេចជាគោលការណ៍ពីរាជរដ្ឋាភិបាល ត្រូវរួមគ្នាចេញសេចក្តីណែនាំអំពីវិធានការចាំបាច់នានាដែលត្រូវអនុវត្តចំពោះរោងចក្រ សហគ្រាស ជាពិសេសរោងចក្រវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលត្រូវបានរកឃើញថា មានការឆ្លងរាលដាលនៃជម្ងឺកីវីដ-១៩។

១៣- គណៈអភិបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការចាំបាច់នានាក្នុងភូមិសាស្ត្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាឲ្យបាននូវការគោរព និងអនុវត្តនូវវិធានការសុខាភិបាលនានាដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេស កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពព្រមទាំងប្រកាន់ភ្ជាប់នៅវិធានការ <៣ ការពារ ៣ កុំ> នៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមផ្សារ ពីកន្លែងលក់ទំនិញដែលមិនរៀបរយ វត្តអារាម វិហារសាសនា និងទីតាំងស្រីទៀតដែលមានភាពអ៊ូអរ នឹងមានមនុស្សជួបជុំក្នុងចំនួនច្រើន។ ទន្ទឹមនេះ គណៈអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីជាវាងការរើសអើងចំពោះអ្នកដែលមកពីតំបន់មានការឆ្លងរាលដាលជំងឺកូវីដ-១៩ រឿងអ្នកដែលមានផ្ទុកមេរោគកូវីដ-១៩។

១៤- សម្រាប់ភូមិសាស្រ្តដែលមានការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងស្ថាប័នមានសមត្ថកិច្ច និងគណៈអភិបាលរាជធានី-ខេត្ត ត្រូវបង្កើនកិច្ចសហការដើម្បីចាត់វិធានការចាំបាច់នានាឲ្យបានឆាប់រហ័សនិងទាន់ពេលវេលា ក្នុងក្របខណ្ឌសមត្ថកិច្ចរៀងរៀងៗខ្លួន សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះនៅតំបន់ផ្សេងទៀត ដោយត្រូវអនុវត្តស្របតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ ហ្នឹងអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ របស់រាជរដ្ឋាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានផ្សេងទៀត ជាអាទ៍ ការបិទខ្ទប់ទីកន្លែង តំបន់ ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធំៗនៃជំងឺកូវីដ-១៩ ការកាត់ផ្ដាច់ការធ្វើដំណើរចេញ-ចូលតំបន់នោះ ការរឹតត្បិត ការហាមឃាត់ការជួបជុំ និងការប្រមូលផ្ដុំមនុស្សដែលមានសកម្មភាពនេះអាចបណ្ដាលឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការហាមឃាត់ ការកម្រិតការធ្វើសកម្មភាពការងារឬមុខរបរដែលជាហានិភ័យ ឬសជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បម្រាមគោចរ ការកំណត់និងស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកមានផ្ទុកមេរោគកូវីដ-១៩ វិធានការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ការពង្រឹងវិធានការធ្វើចត្តាឡីស័ក និងការព្យាបាល។

ទទួលបានសេចក្តីណែនាំនេះ គ្រប់ក្រសួង ស្ថាប័ន គណៈអភិបាលរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយ នឹងអនុវត្តអោយមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕







សរសេរដាក់ក្នុង Blogger ដោយ: Khat Sokkim / Kum Elizabeth 
( ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ )

ពីមុន / Previous បន្ទាប់ / Next