Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

សេចក្តីណែនាំ ស្ដីពី ការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សេចក្តីណែនាំ
ស្ដីពី
ការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ នៅតាមបណ្ដាលរាជធានី-ខេត្ត


កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ សំដៅកាត់ផ្ដាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកីវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលវិធានការទាំងនេះរួមមាន÷ ការហាមឃាត់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់រាជធានី-ខេត្ត ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ព្រមទាំងការបិទខ្ទប់ភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដែលមានផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ គណៈអភិបាលខេត្តនានាក៏បានដាក់ចេញ នូវវិធានការចាំបាច់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសការដាក់ចេញនូវវិធានការបិទខ្ទប់ និងការកាត់ផ្ដាច់ទេសចរណ៍មិនឲ្យចេញពីតំបន់ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ដោយផ្អែកលើបរិបទខាងលើនេះ និងដើម្បីធានា គាត់ដូចជាសម្រួលឡើងវិញដល់ដំណើរការសេដ្ឋកិច្ច និងសង្គមជាតិ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការ ធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយឡើងវិញ ក៏ដូចជាការបើកឲ្យដំណើរការឡើងវិញនៅរមណីយដ្ឋានទេសចរណ៍នៅតាមបណ្ដាខេត្ត តាមរយៈសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២១ លើកលែងតែតំបន់បិទខ្ទប់នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល និងតំបន់បិទខ្ទប់ផ្សេងទៀត ដែលស្ថិតនៅជាធរមាន។

ក្នុងសភាពការណ៍ថ្ងៃនេះ និងក្នុងគោលដៅបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្ដារាជធានី-ខេត្ត រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀតដើម្បីដាក់ចេញ និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការនានាដូចខាងក្រោម÷

១- សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាលដែលត្រូវបានបិទខ្ទប់ ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គណៈអភិបាលរាជធានីភ្នំពេញ និងគណៈអភិបាលខេត្តកណ្ដាលត្រូវបន្ត ពង្រឹងការអនុវត្តន៏អោយបានម៉ឺងម៉ាត់នូវវិធានការបិទខ្ទប់នេះ សំដៅកាត់ផ្ដាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សូមអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនៅខាងក្រោមនេះ៖





សរសេរដាក់ក្នុង Blogger ដោយ: Khat Sokkim / Kum Elizabeth ( ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ )

ពីមុន / Previous បន្ទាប់ / Next